leftcenterrightdel
លោក Phung Xuan Nha រដ្ឋមន្រ្តីក្រសួងអប់រំ និងបណ្តុះបណ្តាលវៀតណាមជួបពិភាក្សាការងារជាមួយលោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅវៀតណាម (រូបថត៖ vov.vn)

ក្នុងឱកាសនេះ លោករដ្ឋមន្រ្តី Phung Xuan Nha បានថ្លែងអំណរគុណចំពោះលោក Daniel J. Kritenbrink ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅវៀតណាម និងស្ថានទូតអាមេរិកដែលបានគាំទ្រចំពោះ​កម្មវិធីសហប្រតិបត្តិការអប់រំនិងបណ្តុះបណ្តាលជាច្រើនរវាងវៀតណាម និងសហរដ្ឋអាមេរិកប្រកបដោយប្រសិទ្ធភាពក្នុងរយៈពេលកន្លងមក។

ចំពោះកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ លោករដ្ឋមន្រ្តី Phung Xuan Nha បានស្នើឲ្យស្ថានទូតអាមេរិកគាំទ្រចំ​ពោះ​ការត្រៀមរៀបចំសម្រាប់ដំណើរទស្សនកិច្ចការងាររបស់លោករដ្ឋមន្រ្តីក្រសួងអប់រំនិងបណ្តុះបណ្តាល រួមជាមួយវិនិយោគិន និង​អ្នកអប់រំនៅសហរដ្ឋអាមេរិកនាពេលខាងមុខ។ លោករដ្ឋមន្រ្តី Phung Xuan Nha រំពឹងថា ក្នុងដំណើរទស្សនកិច្ចការងារនៅសហរដ្ឋអាមេរិកនាពេលខាងមុខ ភាគីទាំងពីរនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការបង្កើនអ្នក​ស្ម័គ្រចិត្តអាមេរិកមកបង្រៀនភាសាអង់គ្លេសនៅវៀតណាម។

រីឯលោកឯកអគ្គរដ្ឋទូត Daniel J. Kritenbrink បានអះអាងថា វៀតណាមជាដៃគូសំខាន់បំផុតសម្រាប់សហរដ្ឋអាមេរិកក្នុងវិស័យអប់រំ ហើយសហរដ្ឋអាមេរិកត្រៀមជាស្រេចជួយវៀតណាមក្នុងការអភិវឌ្ឍវិស័យនេះ៕

បកប្រែដោយ Huyen Trang