លោក Phung Xuan Nha រំពឹងថា ក្នុងអាណត្តិរបស់ខ្លួន លោកឯកអគ្គរដ្ឋទូតនឹងនាំមកនូវលទ្ធផលល្អប្រសើរសម្រាប់ទំនាក់ទំនងសហប្រតិបត្តិការវៀតណាម-ថៃ រួមទាំងវិស័យអប់រំនិងបណ្ដុះបណ្ដាល។

leftcenterrightdel
លោក Phung Xuan Nha ទទួលជួបលោក Tanee Sangrat (រូបថត៖ vovworld.vn)

លោករដ្ឋមន្រ្តីស្នើឲ្យលោក Tanee Sangrat ជម្រុញការចុះហត្ថលេខាឡើងវិញលើអនុស្សរណៈនៃការយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យអប់រំដែលបានចុះហត្ថលេខានាឆ្នាំ២០០៤ បន្តជួយឧបត្ថម្ភគម្រោង និងកម្មវិធីដែលកំពុងអនុវត្តនៅវៀតណាម ដូចជាកម្មវិធីបង្រៀនភាសាថៃនៅសាកលវិទ្យាល័យវៀតណាម ជម្រុញការបង្រៀនភាសាវៀតណាមនៅប្រទេសថៃ ជួយឧបត្ថម្ភក្រសួងអប់រំនិងបណ្ដុះបណ្ដាលវៀតណាម ក្នុងការកសាងមជ្ឈមណ្ឌលភាសានិងអប់រំវៀតណាមនៅប្រទេសថៃ ព្រមទាំងតភ្ជាប់សាលារបស់វៀតណាមជាមួយសាលារបស់ថៃដើម្បីបង្កើនជំនួបប្រាស្រ័យរវាងសិស្ស គ្រូបង្រៀន និងកម្មាភិបាលគ្រប់គ្រងអប់រំនៃប្រទេសទាំងពីរ។

លោក Tanee Sangrat បានឲ្យដឹងថា តាមគម្រោង នៅឆ្នាំ២០២០នេះ ក្រសួងអប់រំនៃប្រទេសថៃនឹងរៀបចំសិក្ខាសាលាចែករំលែកបទពិសោធន៍ក្នុងការបង្រៀនសម្រាប់គ្រូបង្រៀនវៀតណាមនិងគ្រូបង្រៀននៃប្រទេសអាស៊ាននានា។ នៅឆ្នាំនេះដែរ ស្ថានទូតថៃប្រចាំនៅវៀតណាមនឹងរៀបចំសិក្ខាសាលារំលឹកឡើងវិញរយៈពេល ២០ ឆ្នាំនៃការបង្រៀនភាសាថៃនៅវៀតណាម ព្រមទាំងនឹងរៀបចំវេទិកាស្តីពីវិស័យអប់រំនៃប្រទេសថៃនៅវៀតណាមដោយមានការចូលរួមរបស់សាលាថៃជាច្រើន៕

បកប្រែដោយ Thuy Anh