leftcenterrightdel
សិស្សានុសិស្សដែលឈ្នះរង្វាន់ខ្ពស់នៅការប្រឡងគណិតវិទ្យា

សកម្មភាពនេះស្ថិតក្នុងក្របខ័ណ្ឌនៃឆ្នាំ វៀតណាម-រុស្ស៊ី និងឆ្នាំរុស្ស៊ី-វៀតណាម (២០១៩-២០២០) និងខួបលើកទី ៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងរុស្ស៊ី និងវៀតណាម (ថ្ងៃទី៣០ ខែមករា ឆ្នាំ១៩៥០ / ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០)។

ការប្រឡងគណិតវិទ្យាសម្រាប់សិស្សអនុវិទ្យាល័យ ត្រូវបានរៀបចំឡើងដោយមជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងវប្បធម៌រុស្ស៊ីប្រចាំនៅទីក្រុងហាណូយ វិទ្យាស្ថានស្រាវជ្រាវអំពីការអភិវឌ្ឍអប់រំ និងសក្តានុពលនៃជំនាន់យុវវ័យរបស់សហព័ន្ធរុស្ស៊ី និងវិទ្យាស្ថានវិទ្យាសាស្ត្រអប់រំប្រទេសវៀតណាម។ ការប្រឡងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៣ ដល់ ២៧ ខែធ្នូ ដែលទាក់ទាញការចូលរួមពីសិស្សជាង ៤០០ នាក់មកពីអនុវិទ្យាល័យចំនួន ១០ នៅទីក្រុងហាណូយ៕

បកប្រែដោយ Huyen Trang