ក្នុងដំណើរទស្សនកិច្ចជាផ្លូវការរបស់ប្រធានាធិបតីនៃសាធារណរដ្ឋអូទ្រីសនៅវៀតណាមនៅឆ្នាំ២០១៣ SGU ជាសាកលវិទ្យាល័យដំបូងបង្អស់ដែលសហការជាមួយសាកលវិទ្យាល័យវិទ្យាសាស្រ្តអនុវត្ត IMC Krems ក្នុងការបណ្តុះបណ្តាលបរិញ្ញាបត្រផ្នែកធុរកិច្ចនិងគ្រប់គ្រងពាណិជ្ជកម្មអេឡិចត្រូនិក។

leftcenterrightdel
ពិធីបញ្ចប់ការសិក្សានៃកម្មវិធីសហការបណ្ដុះបណ្ដាលដំបូងរវាង SGU និងសាកលវិទ្យាល័យវិទ្យាសាស្រ្តអនុវត្ត IMC Krems

ក្នុងពិធី ភាគីទាំងពីរវាយតំលៃខ្ពស់់ចំពោះលទ្ធផលនៃកម្មវិធីសហប្រតិបត្តិការក្នុងរយៈពេល៥ ឆ្នាំកន្លងមក ដែលបានជួយបណ្ដុះបណ្ដាលធនធានមុស្សមានគុណភាពល្អឲ្យទីក្រុងហូជីមិញនិយាយដោយឡែក និងប្រទេសវៀតណាមនិយាយរួម រួមចំណែកជម្រុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំរបស់វៀតណាមនិងអូទ្រីស។ ភាគីទាំងពីរមានបំណងបន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចសហប្រតិបត្តិការនេះ និងរំពឹងថា នឹងមានកម្មវិធីសហការបណ្ដុះបណ្ដាលថែមទៀត។ ក្នុងពិធី SGU បានរៀបចំពិធីបញ្ចប់ការសិក្សានិងលើកសរសើរជ័យលាភីរបស់កម្មវិធីសហការបណ្ដុះបណ្ដាលដំបូងរវាង SGU និងសាកលវិទ្យាល័យវិទ្យាសាស្រ្តអនុវត្ត IMC Krems៕

បកប្រែដោយ Thuy Anh