វៀតណាមចូលរួមពិធីបុណ្យម្ហូបអាហារ និងវប្បធម៌ធំបំផុតនៅ Prague
កប.អនឡាញ - នាថ្ងៃទី ៨ ខែមិថុនា ស្ថានទូតវៀតណាមប្រចាំនៅសាធារណរដ្ឋឆែក បានចូលរួមពិធីបុណ្យម្ហូបអាហារនិងវប្បធម៌របស់បណ្ដាស្ថានទូតលើកទី ៧ ដែលប្រារព្ធឡើងនៅខ័ណ្ឌ Prague លេខ៦។ នេះជាពិធីបុណ្យម្ហូបអាហារតាមផ្លូវអន្តរជាតិដ៏ធំមួយនៅរដ្ឋធានីនៃសាធារណរដ្ឋឆែក។
នៅក្នុងពិធីបុណ្យឆ្នាំនេះ មានស្តង់របស់បណ្ដាស្ថានទូត និងស្ថាប័នតំណាងការទូតមកពីប្រទេស និងតំបន់ដែនដីចំនួន ៥៥។ ស្តង់នីមួយៗបានបង្ហាញពីលក្ខណៈវប្បធម៌ និងម្ហូបអាហាររបស់ប្រទេស និងប្រជាជាតិនីមួយៗ ជាមួយនឹងមុខម្ហូបប្រពៃណីទំនិញសិប្បកម្ម និងផលិតផលនិមិត្តសញ្ញា។
ស្តង់វៀតណាមបានទាក់ទាញការចាប់អារម្មណ៍របស់ទស្សនិកជន និងមិត្តភក្តិអន្តរជាតិជាច្រើនដែលស្រឡាញ់វប្បធម៌វៀតណាម។ ម្ហូបប្រពៃណីវៀតណាមដូចជា ម្ហូប Nem និងនំបញ្ចុកសាច់អាំងទទួលបានការចូលចិត្តដោយទស្សនិកជន ទោះបីជាត្រូវឈរតម្រង់ជាជួរវែងក៏ដោយ។ ទន្ទឹមនឹងនោះ ផលិតផលប្រពៃណីផ្សេងៗដូចជា ដួន និងកន្សែងសូត្រក៏ត្រូវបានទស្សនិកជនជាច្រើនជ្រើសរើសធ្វើជាវត្ថុអនុស្សាវរីយ៍ដ៏មានន័យផងដែរ។
|
|
ស្តង់វៀតណាមទាក់ទាញការចាប់អារម្មណ៍របស់ទស្សនិកជន និងមិត្តភក្តិអន្តរជាតិជាច្រើន |
ទន្ទឹមនឹងម្ហូបអាហារ កម្មវិធីសិល្បៈដែលបង្ហាញពីវប្បធម៌ប្រពៃណីរបស់បណ្ដាប្រទេស និងបណ្ដាប្រជាជាតិ ក៏ទទួលបានការចាប់អារម្មណ៍ពីទស្សនិកជនយ៉ាងច្រើនផងដែរ។
គណៈកម្មាធិការរៀបចំបានឲ្យដឹងថា ពិធីបុណ្យឆ្នាំនេះ ដែលប្រព្រឹត្តទៅពីម៉ោង ៨៖០០ ព្រឹក ដល់ ៨៖០០ យប់ បានទាក់ទាញទស្សនិកជនប្រមាណ ១៥,០០០ នាក់។ ស្តង់ជាង ១៣០ ស្តង់ ដែលមានភាពចម្រុះនៃមុខម្ហូប វប្បធម៌ និងការសម្តែងសិល្បៈពីគ្រប់ទ្វីប ពិតជានាំមកនូវបទពិសោធន៍ដែលមិនអាចបំភ្លេចបានសម្រាប់ប្រជាជនមូលដ្ឋាន និងភ្ញៀវទេសចរអន្តរជាតិនៅទីក្រុង Prague៕
បកប្រែដោយ Thuy Anh