អនុវត្តសារាចរលេខ ០១ របស់នាយករដ្ឋមន្ត្រីវៀតណាម ស្តីពីការអនុវត្តចលនាប្រជាជនទាំងមូល ចូលរួមការពារបូរណភាពទឹកដី និងសន្តិសុខព្រំដែនជាតិ ក្នុងស្ថានភាពថ្មី នៅតាមខ្សែបន្ទាត់ព្រំដែនខេត្ត Long An ប្រជាពលរដ្ឋរាប់ពាន់គ្រួសារស្ម័គ្រចិត្តបានចុះឈ្មោះចូលរួមគ្រប់គ្រងដោយខ្លួនឯងដើម្បីការពារខ្សែព្រំដែន និងបង្គោលព្រំដែន។ រួមជាមួយកងទ័ពការពារព្រំដែន ប្រជាជនរស់នៅតាមព្រំដែនដើរតួនាទីជា “បង្គោលព្រំដែនរស់” ការពារព្រំដែន។

លោកតាអាយុ ៩៣ ឆ្នាំ និងក្តីស្រឡាញ់ចំពោះទឹកដីព្រំដែន

ផ្ទះរបស់លោកតា Nguyen Van Thuoc (អាយុ ៩៣ ឆ្នាំ ភូមិ Ca Trot ឃុំ Khanh Hung ស្រុក Vinh Hung) ស្ថិតនៅតាមបណ្តោយផ្លូវខេត្តលេខ ៨៣១ ចម្ងាយប្រហែល ២ គីឡូម៉ែត្រ ពីព្រំដែន។ ផ្ទះនេះធ្លាប់ជាផ្ទះធំទូលាយបំផុតនៅភូមិ Ca Trot ពេលសាងសង់។ ដោយមានសួនច្បារយ៉ាងពេញលេញ និងកូនៗធំពេញវ័យអស់ហើយ នៅអាយុ ៩៣ ឆ្នាំ លោក Thuoc ស្ទើរតែមានជីវិតជាកសិករម្នាក់ពិតៗ។

លោក Thuoc មានដើមកំណើតនៅឃុំ Thanh Duc ស្រុក Ben Luc។ នៅឆ្នាំ ១៩៧៨ នៅពេលដែលគាត់ទើបតែបានរៀបការរួច តាមការអំពាវនាវរបស់មាតុភូមិ គាត់បានស្ម័គ្រចិត្តជាមួយរាប់រយគ្រួសារនៅបណ្តាស្រុកខាងក្រោមបានចុះឈ្មោះដើម្បីគាស់រានដីចោលទំនេរ តំបន់ Dong Thap Muoi។ ក្នុងការចងចាំរបស់គាត់ នៅឆ្នាំដំបូងនៃការគាស់រានដី ជីវភាពគឺពិតជាជួបការលំបាកយ៉ាងខ្លាំងណាស់ ដីទំនេរទុកចោលដុះពោរពេញដោយស្មៅ និងគ្មានផ្លូវធ្វើដំណើរទេ។

“រយៈពេល៣ឆ្នាំដំបូង ខ្ញុំនៅតែដើរទៅវិញទៅមករវាង Vinh Hung និង Ben Luc ប៉ុន្តែតាំងពីឆ្នាំ ១៩៩០ មកម៉្លេះ ខ្ញុំសម្រេចចិត្តនាំប្រពន្ធកូនមកតំបន់ដីនេះ ដើម្បីប្រកបជីវភាព។ ខ្ញុំជាមនុស្សម្នាក់ដែលមានចំណូលការគាស់រានដី ដូច្នេះហើយខ្ញុំបានសម្រេចចិត្តធ្វើហើយខ្ញុំនឹងធ្វើទាល់តែបាន ហេតុដូច្នេះខ្ញុំពិតជាស្រឡាញ់តំបន់ដីនេះណាស់” លោក Thuoc រំលឹកឡើងវិញ។

ដីតំបន់នេះបានប្រែក្លាយជាដីមានជីជាតិបន្តិចម្តងៗនៅក្រោមដៃមនុស្ស។ លោក Thuoc  ក៏ដូចជាប្រជាជនជាច្រើននាក់ទៀតនៅឃុំព្រំដែន Khanh Hung បានប្រែក្លាយដីព្រៃទំនេរដែលពោរពេញដោយស្មៅជាបណ្តើរៗទៅជាវាលស្រែដ៏ស្រស់ស្អាត។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ស្រូវមានតម្លៃកើនឡើង  ប្រជាជនទទួលបានប្រាក់ចំណេញកាន់តែខ្ពស់ ហើយដោយសារតែនោះ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមព្រំដែនក៏មិនសូវមានការលំបាកដែរ។ នៅតាមព្រំដែនថ្ងៃនេះ លោក Thuoc មានឱកាសទៅមើលវាលស្រែ។ ដោយចង្អុលទៅវាលស្រែបៃតងជាង ៣ ហិកតា លោកថា “នៅសម័យនោះ ខ្សែព្រំដែនពេលខ្លះនៅមានភាពស្មុគស្មាញ ប៉ុន្តែខ្ញុំតែងតែគិតថា នៅពីក្រោយប្រជាពលរដ្ឋក៏មានកម្លាំងកងទ័ពការពារព្រំដែនដែរដែរ។ យើងម្នាក់ៗក៏មានទំនួលខុសត្រូវក្នុងការចូលរួមការពារព្រំដែន និងថែរក្សាដីធ្លីសម្រាប់ប្រកបរបរចិញ្ចឹមជីវិតផងដែរ”។

ទោះបីសុខភាពគាត់លែងដូចមុនហើយ ការងារធ្វើស្រែចំការបានប្រគល់ជូនកូនៗហើយ ប៉ុន្តែក្តីស្រលាញ់ចំពោះព្រំដែនមាតុភូមិនៅតែដូចដើម។ គាត់នៅតែទៅមើលដីជាប់ព្រំដែនជាប្រចាំ ដែលជាទីតាំងមានបង្គោលតម្រុយលេខ ២២៩.៩(២) បច្ចុប្បន្នជាប់នឹងដីស្រែចំការរបស់គ្រួសារគាត់តែម្តង។

“ខ្ញុំចាស់ហើយ ប៉ុន្តែបើខ្ញុំមិនបានទៅមើលវាលស្រែ ឬប៉ះដៃលើបង្គោលតម្រុយមួយខែម្តងទេនោះ ខ្ញុំនឹកវាណាស់។ ដូច្នេះហើយរាល់ខែខ្ញុំត្រូវប្រាប់កូនខ្ញុំឱ្យទៅមើលស្រែ។

leftcenterrightdel
ថ្វីត្បិតតែសុខភាពលែងដូចពីមុនទៀតហើយ ប៉ុន្តែលោក Thuoc តែងតែទៅបង្គោលតម្រុយលេខ ២២៩.៩(២) ក្បែរវាលស្រែរបស់គ្រួសារគាត់ ដើម្បីសម្អាត

leftcenterrightdel
រួម​ជាមួយកងទ័ពការពារព្រំដែន ប្រជាជន​តាម​ព្រំដែន​ដើរតួ​ជា "​បង្គោលរស់​" ​​ការពារ​ព្រំដែន​

រក្សាខ្សែព្រំដែនយ៉ាងរឹងមាំ

បើលោក Thuoc មានចិត្តស្រឡាញ់ព្រំដែនមាតុភូមិតាំងពីថ្ងៃដែលលោកបោះជើងលើតំបន់ដីព្រំដែននោះ ចំពោះលោក Phan Van Bon (អាយុ ៦២ ឆ្នាំ ភូមិ Ong Nhan Tay ឃុំ Binh Hiep ក្រុង Kien Tuong) ក្តីស្រឡាញ់ព្រំដែនត្រូវបានបណ្តុះនៅក្នុងគាត់តាំងពីកុមារភាពមកម៉្លេះ។ “កាលខ្ញុំនៅក្មេង រូបភាពរបស់កងទ័ពការពារព្រំដែនគឺដក់ជាប់ក្នុងអារម្មណ៍គ្រួសាររបស់ខ្ញុំ។ ឪពុករបស់ខ្ញុំជារឿយៗប្រាប់គ្រួសារជា "ប៉ុស្តិ៍ការពារព្រំដែន" ទីពីរ។

គ្រួសាររបស់លោក Bon មានទីតាំងស្ថិតនៅកណ្តាលលំនៅឋាននៃភូមិ Ong Nhan Tay។ កាលនៅក្មេង ក្នុងការចងចាំរបស់លោក Bon តំបន់ព្រំដែន Binh Hiep នៅតែមានការលំបាកជាច្រើន។ គ្រួសាររបស់គាត់មានទំនាក់ទំនងជិតស្និទ្ធជាមួយកងទ័ពការពារព្រំដែន ដូច្នេះ មិនថាការងារតូចធំក្នុងផ្ទះគាត់ទេ សុទ្ធតែមានជំនួយពីកងទ័ពការពារព្រំដែន។

“មានពេលមួយក្នុងទសវត្សរ៍ឆ្នាំ ១៩៩០ នៅពេលដែលកងកម្លាំងសាងសង់បង្គោលព្រំដែន គ្រួសាររបស់ខ្ញុំបានក្លាយជាកន្លែងស្នាក់នៅរបស់កងទ័ពជាង និងកងទ័ពការពារព្រំដែន។ នៅពេលដែលប៉ុស្តិ៍ការពារព្រំដែនច្រកទ្វារអន្តរជាតិ Binh Hiep ចាប់ផ្តើមចលនា ប្រជាជនទាំងអស់ចូលរួមក្នុងការការពារព្រំដែន និងបង្គោលព្រំដែនដោយខ្លួនឯង គ្រួសារគាត់ក៏ជាគ្រួសារឈានមុខគេមួយក្នុងការចុះឈ្មោះចូលរួមផងដែរ។

យោងតាមលោកវរសេនីយ៍ឯក Doan Van An ប្រធាននយោបាយនៃកងទ័ពការពារព្រំដែនខេត្តបានឲ្យដឹងថា តាមរយៈការអនុវត្តចលនាប្រជាជនទាំងមូលចូលរួមការពារបូរណភាពទឹកដី និងសន្តិសុខព្រំដែនជាតិ បានរួមចំណែកកសាង និងពង្រឹងប្រៀបការពារព្រំដែនដោយប្រជាជនទាំងមូល លើកកម្ពស់កម្លាំងរួមរបស់ប្រជាជនទាំងមូលក្នុងការគ្រប់គ្រងយ៉ាងម៉ឺងម៉ាត់ការពារបូរណភាពទឹកដី សន្តិសុខព្រំដែនជាតិ រក្សាព្រំដែនប្រកបដោយសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ៕

បកប្រែដោយ Minh Trung