លោកប្រធានហូជីមិញ - កម្លាំងបំផុសគំនិតសម្រាប់ការប្រឆាំងនឹងអាណានិគមនិយម និងចក្រពត្តិនិយម
កប.អនឡាញ - លោកប្រធានហូជីមិញគឺជានិមិត្តរូបនៃការតស៊ូរបស់ប្រជាជាតិតូចៗក្នុងការប្រឆាំងនឹងអាណានិគមនិយម និងការឈ្លានពានរបស់ចក្រពត្តិនិយម។
នោះគឺជាការអះអាងក្នុងសុន្ទរកថា “លោកប្រធានហូជីមិញ និងប្រវត្តិនៃទំនាក់ទំនងរវាងវៀតណាមនិងបណ្តាប្រទេសនៅទ្វីបអាហ្រ្វិក ជាពិសេសប្រទេសម៉ារ៉ុក” របស់លោកសាស្ត្រាចារ្យ Abdallah Saaf នាយកមជ្ឈមណ្ឌលស្រាវជ្រាវវិទ្យាសាស្ត្រសង្គម ដែលបានថ្លែងក្នុងសិក្ខាសាលាក្រោមប្រធានបទ “ប្រធានហូជីមិញ និងចលនារំដោះជាតិនៅទ្វីបអាហ្រ្វិក ទំនាក់ទំនងវៀតណាម-ម៉ារ៉ុក” ប្រព្រឹត្តទៅនាពេលថ្មីៗនេះនៅរដ្ឋធានី Rabat ប្រទេសម៉ារ៉ុក។
|
|
វាគ្មិន និងភ្ញៀវកិត្តិយសចូលរួមសិក្ខាសាលា (រូបថត៖ vnanet.vn) |
លោកសាស្ត្រាចារ្យ Saaf បានបញ្ជាក់ថា ការតស៊ូរបស់ប្រជាជនវៀតណាមក្រោមការដឹកនាំរបស់លោកប្រធានហូជីមិញបានរួមចំណែដ៏ធំធេងក្នុងចលនារំដោះជាតិក្នុងសតវត្សទី២០ នៅប្រទេសជាច្រើន។ ក្រៅពីផ្តល់ការជួយគាំទ្រផ្នែកនយោបាយ និងបង្ហាញពីសាមគ្គីភាពក្នុងការតស៊ូដើម្បីឯករាជ្យជាតិជុំវិញពិភពលោក វៀតណាមក៏ជួយគាំទ្រដល់កងកម្លាំងរំដោះជាច្រើននៅក្នុងតំបន់អាស៊ី អាហ្វ្រិក មជ្ឈិមបូព៌ា និងអាមេរិកឡាទីន តាមរយៈការចែករំលែកបទពិសោធន៍ និងការបណ្តុះបណ្តាលអ្នកដឹកនាំទៀតផង។
ថ្លែងមតិនៅសិក្ខាសាលានេះ លោក Nguyen Trong Nghia ប្រធានគណៈឃោសនាអប់រំមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមបានអះអាងថា ក្រឡេកមើលបុព្វហេតុរំដោះប្រជាជាតិនៅវៀតណាម និងនៅម៉ារ៉ុក យើងយល់កាន់តែច្បាស់ថែមទៀតអំពីទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ ដែលការបង្កើតត្រូវបានស្ថាបនាដោយលោកប្រធានហូជីមិញ។ ប្រវត្តិសាស្ត្រគឺជាស្ពានដ៏សំខាន់មួយដែលតភ្ជាប់ប្រជាជាតិទាំងពីរវៀតណាម និងម៉ារ៉ុក ឆ្ពោះទៅរកអនាគតនៃកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ៕
បកប្រែដោយ Thuy Anh