ថ្លែងមតិក្នុងពិធីនេះ លោកឯកអគ្គរដ្ឋទូត Dang Hoang Giang បានរំលឹកឡើងវិញនូវដំណើរការបង្កើត និងអភិវឌ្ឍន៍ និងការរួមចំណែករបស់កងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិក្នុងរយៈពេល ៧៦ ឆ្នាំកន្លងមក ក្នុងការអនុវត្តបេសកកម្មរក្សាសន្តិភាព សន្តិសុខ និងបង្កើតបរិយាកាសអំណោយផលសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៅតំបន់ជាច្រើនក្នុងពិភពលោក។

leftcenterrightdel
លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ថ្លែងក្នុងពិធី

លោកឯកអគ្គរដ្ឋទូត Dang Hoang Giang បានលើកឡើងពីការលំបាក និងបញ្ហាប្រឈមនានាសម្រាប់សកម្មភាពរក្សាសន្តិភាពនាពេលបច្ចុប្បន្ន ជាពិសេសក្នុងបរិបទដែលស្ថានភាពអន្តរជាតិមានការវិវឌ្ឍន៍ដ៏ស្មុគស្មាញ ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ និងជម្លោះកើនឡើង។ លោកឯកអគ្គរដ្ឋទូត Dang Hoang Giang អបអរសាទរយ៉ាងកក់ក្តៅចំពោះកម្មាភិបាល យុទ្ធជននៃកងទ័ពប្រជាជននិងនគរបាលវៀតណាមដែលបានបំពេញបេសកកម្មរក្សាសន្តិភាពនៅស្ថានបេសកកម្ម ក៏ដូចជាទីស្នាក់ការអង្គការសហប្រជាជាតិ។

leftcenterrightdel
លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រគល់ផ្កាអបអរសាទរកងកម្លាំងរក្សាសន្ដិភាព

ក្នុងឱកាសរំលឹកខួបនេះ លោកឯកអគ្គរដ្ឋទូត Dang Hoang Giang បានសង្កត់ធ្ងន់ថា កងកម្លាំងរក្សាសន្តិភាពរបស់វៀតណាម ទោះបីនៅក្មេងខ្ចីនៅឡើយ ប៉ុន្តែបានរួមចំណែកសំខាន់ និងលេចធ្លោជាច្រើនក្នុងសកម្មភាពរក្សាសន្តិភាពក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ និងទទួលបានការវាយតម្លៃខ្ពស់ពីអង្គការសហប្រជាជាតិ ក៏ដូចជាអាជ្ញាធរមូលដ្ឋាននិងប្រជាជននៅប្រទេសសាមី។ លទ្ធផលនោះបានអះអាងនូវគោលការណ៍ដ៏ត្រឹមត្រូវរបស់បក្ស និងរដ្ឋនៅពេលសម្រេចចិត្តបញ្ជូនកងកម្លាំងទៅចូលរួមសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិចាប់ពីខែមិថុនា ឆ្នាំ ២០១៤ មក រួមចំណែកអនុវត្តប្រកបដោយជោគជ័យនូវគោលនយោបាយការបរទេសឯករាជ្យ ស្វ័យភាព ពហុភាគីភាវូបនីយកម្ម ពិពិធកម្មនូវទំនាក់ទំនងអន្តរជាតិ លើកកំពស់តួនាទីនិងកិត្យានុភាពរបស់វៀតណាមក្នុងនាមជាសមាជិកសកម្ម និងមានទទួលខុសត្រូវរបស់អង្គការសហប្រជាជាតិនិងសហគមន៍អន្តរជាតិ៕

បកប្រែដោយ Thanh Cong