ស្ទើរតែគ្រប់ឃុំដែលមានចំនួននារីជនជាតិ San Chi ច្រើន គឺមានក្រុមបាល់ទាត់ ជាពិសេសនៅឃុំ Huc Dong ស្រុក Binh Lieu នោះ ភូមិណាក៏មានក្រុមបាល់ទាត់នារីជនជាតិ San Chi ដែរ។ អ្នកដែលបង្កើតគំនិតផ្តួចផ្តើមរៀបចំក្រុមបាល់ទាត់នារីនៅឃុំ Huc Dong (លេងក្នុងសំលៀកបំពាក់ប្រពៃណីរបស់ជនជាតិ San Chi ) គឺលោក Tran A Tam បច្ចុប្បន្នជាកម្មាភិបាលអត្រានុកូលដ្ឋាននៃគណៈកម្មាធិការប្រជាជនឃុំ Huc Dong។

កាលពីមុន Huc Dong ជាឃុំជួបការលំបាកពិសេសរបស់ស្រុក Binh Lieu។ នៅពេលដែលស្រុក Binh Lieu ចាប់ផ្តើមអភិវឌ្ឍវិស័យទេសចរណ៍ ក្រុមអ្នកទេសចរភាគច្រើនបានឆ្លងកាត់ឃុំ Huc Dong ដើម្បីថតរូបទឹកជ្រោះ Khe Van និងនារីជនជាតិ San Chi ក្នុងសំលៀកបំពាក់ប្រពៃណី។ ដោយយល់ឃើញដូច្នេះ លោក Tam ចាត់ទុកថា ប្រសិនបើធ្វើទេសចរណ៍បែបនោះ ភ្ញៀវទេសចរនឹងឆាប់ធុញទ្រាន់ ហើយមូលដ្ឋាននឹងមិនមានប្រភពចំណូលសំខាន់ពីទេសចរណ៍នោះទេ ខណៈឃុំ Huc Dong មានម្ហូបជាច្រើនមុខ... ប៉ុន្តែបើភ្ញៀវទេសចរមកហើយទៅលឿនមិនអាចណែនាំពីម្ហូបប្រចាំតំបន់ដល់ពួកគេបានឡើយ។ ដូច្នេះលោក Tam បានរាយការណ៍ទៅថ្នាក់ដឹកនាំឃុំពីគំនិតបង្កើតក្រុមបាល់ទាត់នារីជនជាតិ San Chi ហើយត្រូវបានយល់ព្រម។ ការប្រកួតបាល់ទាត់នារីជនជាតិ San Chi លើកដំបូងបានប្រព្រឹត្តទៅក្នុងឱកាសពិធីបុណ្យសាលាភូមិ Luc Na (ឃុំ Luc Hon ស្រុក Binh Lieu) ក្នុងឆ្នាំ ២០១៧ ដោយទាក់ទាញការចូលរួមពីប្រជាជន និងភ្ញៀវទេសចរយ៉ាងច្រើនកុះករ។

leftcenterrightdel
លោក Tran A Tam លើកទឹកចិត្តកីឡាការិនីជនជាតិ San Chi ក្នុងការប្រកួតមិត្តភាពឆ្នាំ ២០២៣

សព្វថ្ងៃនេះ ការប្រកួតកីឡាបាល់ទាត់នារីជាជាតិ San Chi នៅស្រុក Binh Lieu ត្រូវបានប្រារព្ធឡើងជាទៀងទាត់ ដែលជំរុញសកម្មភាពកីឡាក្នុងតំបន់ និងទាក់ទាញភ្ញៀវទេសចរ។ យោងតាមប្រជាជនក្នុងតំបន់បានឲ្យដឹងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក ភ្ញៀវទេសចរកាន់តែច្រើនបានមកលេងនៅឃុំ Huc Dong មួយផ្នែកដោយសារតែប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ និងផ្លូវថ្នល់ពីទីរួមស្រុក Binh Lieu ទៅឃុំ Huc Dong ត្រូវបានបណ្តាក់ទុនល្អជាង ប៉ុន្តែភាគច្រើននេះគឺអាស្រ័យការទាក់ទាញភ្ញៀវទេសចរពីក្រុមបាល់ទាត់នារីជនជាតិ San Chi។ លោក Tran A Tam បានឲ្យដឹងថា “ខ្ញុំសប្បាយចិត្តណាស់ដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍចលនាកីឡាបាល់ទាត់របស់នារីជនជាតិ San Chi ដោយហេតុនេះផ្សព្វផ្សាយវប្បធម៌ប្រពៃណីរបស់នារីជនជាតិ San Chi ឲ្យកាន់តែទូលំទូលាយថែមទៀត ដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ខ្ញុំសង្ឃឹមថានាពេលខាងមុខ ភ្ញៀវទេសចរជាច្រើននឹងមកឃុំ Huc Dong និយាយដោយឡែក និងស្រុក Binh Lieu និយាយរួម រួមចំណែកជួយតំបន់អភិវឌ្ឍន៍ទេសចរណ៍ បង្កើតការងារ និងបង្កើនប្រាក់ចំណូលជូនប្រជាជន”។

ចុងឆ្នាំ ទោះបីការងារមមាញឹកក៏ដោយ កន្លែងណារៀបចំការប្រកួតបាល់ទាត់នារី លោក Tam ក៏ចូលរួមជាមួយពួកគេដែរ។ ពីក្រុមបាល់ទាត់នារីជនជាតិ San Chi នៅឃុំ Huc Dong រហូតមកដល់បច្ចុប្បន្ននៅស្រុក Binh Lieu ចលនាកីឡាបាល់ទាត់នារីបានសាយភាយទៅដល់ក្រុមជនជាតិផ្សេងៗដូចជា Dao, San Diu ... ផងដែរ៕ 

បកប្រែដោយ Huyen Trang