មានឱកាសមកកាន់ឃុំ Na Nghiu ស្រុក Song Ma ភ្ញៀវទេសចរអាចសម្របខ្លួនចូលក្នុងក្តីសប្បាយរីករាយជាមួយ​បទ​ចម្រៀង​ប្រជាប្រិយ និងរបាំ Xoe របស់ជនជាតិ Thai នៅទីនេះ។ សម្រាប់ជនជាតិ Thai ឱ្យតែមានពិធីបុណ្យឬ គ្រួសារជួបជុំមានការងារសំខាន់ៗណាមួយនឹងមានសម្តែងរបាំ Xoe ជាមិនខានទេ ដោយសារតែនេះជាទំនៀមទំលាប់មួយដែលបានចាក់ឫសជាប់ក្នុងដួងចិត្តរបស់បងប្អូនជនជាតិនៅទីនេះជាច្រើនជំនាន់មកហើយ ពោលគឺថា “មិនមានរបាំ Xoe ស្រូវមិនរីកលូតលាស់ទេ”។

leftcenterrightdel
ជនជាតិ Thai សម្តែងរបាំ Xoe យ៉ាងទាក់ទាញភ្នែក

លោក Lo Lan Phuong លេខាគណៈកម្មាធិការបក្សឃុំ Na Nghiu បានឱ្យដឹងថា របាំ Xoe គឺជាភាពស្រស់ស្អាតនៃវប្បធម៌ប្រពៃណីរបស់ជនជាតិ Thai វាបង្ហាញពីសេចក្តីស្រឡាញ់ចំពោះជីវិត ស្រឡាញ់ពលកម្ម និងសេចក្តីស្រឡាញ់រវាងមនុស្ស​ និងមនុស្ស។ ជាពិសេសបន្ទាប់ពីសិល្បៈ Xoe របស់ជនជាតិ Thai ត្រូវបានទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ (ខែធ្នូ ឆ្នាំ២០២១) បានជាតម្រូវការក្នុងការលើកកម្ពស់ និងរក្សាឱ្យជំនាន់ក្រោយគឺកាន់តែមានសារៈសំខាន់ថែមទៀត  ហេីយត្រូវតែ​អនុវត្តឱ្យបានទៀងទាត់ទៀតផង។ គម្រោងទី៦ នៃកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាល ២០២១-២០៣០ បានចូលរួមចំណែកក្នុងការបង្កើតធនធាន និងជាការលើកទឹកចិត្តក្នុងការអភិរក្ស និងលើកកម្ពស់តម្លៃវប្បធម៌ប្រពៃណីល្អរបស់ជនជាតិភាគតិចដោយផ្សារភ្ជាប់ជាមួយនឹងមូលដ្ឋាន។

គយគន់នារីជនជាតិ Thai ដ៏ស្រស់ស្អាតក្នុងឈុតសម្លៀកបំពាក់ប្រពៃណី ដោយមានពាក់គ្រឿងអលង្ការប្រាក់ជុំវិញចង្កេះសម្តែងក្បាច់រាំយ៉ាងល្វាសល្វន់ តាមចង្វាក់ភ្លេង ធ្វើឲ្យអ្នកទស្សនាពិបាកនឹងបដិសេធការអញ្ជើញចូលរួមសប្បាយជាមួយរបាំ Xoe ជុំវិញពាងស្រាណាស់។ នេះជារបាំដែលបានកកើតឡើងក្នុងអំឡុងពេលធ្វើការ ដោយមានអត្ថន័យបង្ហាញពីការរួបរួមគ្នាក្នុងសហគមន៍ជនជាតិ Thai។ សិល្បករ Lo Thi Thu នៅភូមិ Na Hin 2 ឃុំ Na Nghiu បាននិយាយថា “ឱ្យតែមានភាពសប្បាយរីករាយ បងប្អូននឹងរាំជាមួយគ្នា។ ពេលជួបការលំបាក ឬ ទុក្ខលំបាក យើងខ្ញុំនៅតែកាន់ដៃគ្នាជំនះឆ្លងកាត់ការលំបាកជាមួយគ្នាផងដែរ-នេះគឺជាអត្ថន័យដ៏ជ្រាលជ្រៅនៃរបាំ Xoe។ តាំងពីបុរាណកាលមក អ្នកចាស់ទុំនៅតាមភូមិបានបង្រៀនក្មេងៗឱ្យចេះរបាំ Xoe នេះហើយ។

នៅក្នុងក្បាច់របាំ Xoe របស់ជនជាតិ Thai នីមួយៗ នៅពេលដែលសំនៀងចម្រៀងបន្លឺកងរំពងគ្រប់ទិសទី វានឹងធ្វើឱ្យមនុស្សគ្រប់គ្នារំភើបចិត្ត រង្វង់របាំ Xoe កាន់តែរីកធំ ។ កន្សែង Pieu ស្អាតៗក៏ក្លាយជាឧបករណ៍សម្រាប់នារីៗប្រើរាំតាមចង្វាក់ភ្លេង គួរឱ្យគយគន់  របាំ Xoe ហាក់បីដូចជាអញ្ជើញភ្ញៀវគ្រប់ទិសទីមកអបអររដូវប្រមូលផលល្អរបស់ប្រជាជននៅទីនេះ។ អាស្រ័យហេតុនេះ រួមចំណែកពង្រឹងចំណងសាមគ្គីភាពដ៏ធំធេងរបស់ប្រជាជនគ្រប់រូប រួមដៃគ្នាកសាងមាតុភូមិ និងថែរក្សាព្រំដែនភាគពាយ័ព្យនៃប្រទេសជាតិ៕

បកប្រែដោយ Minh Trung