ផ្សព្វផ្សាយរូបភាពវៀតណាមតាមរយៈមហោស្រពវប្បធម៌ និងអាហាររបស់បណ្ដាស្ថានទូតឆ្នាំ ២០២៣
កប.អនឡាញ - ថ្ងៃទី ១១ ខែមិថុនា នៅទីលានជ័យជំនះ ទីក្រុង Praha សាធារណៈរដ្ឋឆែក បានប្រព្រឹត្តទៅមហោស្រពម្ហបអាហារ និងវប្បធម៌របស់បណ្ដាស្ថានទូតឆ្នាំ ២០២៣ ដែលរៀបចំដោយអាជ្ញាធរខ័ណ្ឌ Praha ៦ និងពិព័រណ៍ផ្សារណាត់កសិករ។
មហោស្រពវប្បធម៌ និងម្ហូបអាហាររបស់បណ្ដាស្ថានទូត គឺជាព្រឹត្តិការណ៍វប្បធម៌ប្រចាំឆ្នាំដែលប្រារព្ធឡើងនៅសាធារណរដ្ឋឆែក ក្នុងគោលបំណងផ្លាស់ប្តូរវប្បធម៌ ដើម្បីស្វែងយល់អំពីទឹកដី និងមនុស្សមកពីតំបន់ជាច្រើននៅទូទាំងពិភពលោក។ ចូលរួមពិព័រណ៌ឆ្នាំនេះ មានស្តង់ជាច្រើនមកពីបណ្ដាស្ថានទូតប្រចាំសាធារណរដ្ឋឆែក រួមទាំងវៀតណាមផងដែរ។
    |
 |
ស្ដង់វៀតណាមត្រូវបានតុបតែងយ៉ាងល្អិតល្អន់ដោយរូបភាពនៃដួន និងទង់ជាតិ (រូបថត៖ vov.vn) |
ស្ដង់វៀតណាមទទួលបានការលើកសរសើរពីទស្សនិកជនជាច្រើននៅពិព័រណ៍នេះ។ ទស្សនិកជនឆែកជាច្រើនបានសម្តែងក្តីស្រឡាញ់ចំពោះមុខម្ហូបប្រពៃណីវៀតណាមនិយាយដោយឡែក។
ការចូលរួមយ៉ាងសកម្មរបស់ស្ថានទូតវៀតណាមក្នុងព្រឹត្តិការណ៍ឆ្នាំនេះ បានចូលរួមចំណែកក្នុងការធ្វើឲ្យម្ហូបអាហារ និងវប្បធម៌នៃប្រទេសនានានៅសាធារណរដ្ឋឆែក កាន់តែសម្បូរបែប ទន្ទឹមនឹងនោះ ឆ្លៀតយកឱកាសនេះដើម្បីផ្សព្វផ្សាយមុខម្ហូបអាហារវប្បធម៌ និងរូបភាពវៀតណាមទៅកាន់សហគមន៍ឆែក និងមិត្តភក្តិអន្តរជាតិ៕
បកប្រែដោយ Thuy Anh