ពិធីប្រណាំងទូក ង អកអំបុកឆ្នាំនេះនឹងប្រព្រឹត្តទៅក្នុងខែវិច្ឆិកា
កប.អនឡាញ - ពិធីប្រណាំងទូក ង អកអំបុក ឆ្នាំនេះ នឹងប្រព្រឹត្តទៅរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៧ ខែវិច្ឆិកា នៅទីក្រុង Soc Trang។
សកម្មភាពសំខាន់ៗនៃពិធីបុណ្យរួមមានការប្រណាំងទូក ង ពិធីបណ្ដែតព្រះទីប និងសំពះព្រះខែ ....... ។
    |
 |
លោកស្រី Huynh Thi Diem Ngoc អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Soc Trang ថ្លែងមតិក្នុងកិច្ចប្រជុំ (រូបថត៖ Bao Soc Trang.org.vn) |
ពិធីបុណ្យអុំទូកអកអំបុក ប្រណាំងទូក ង ខេត្ត Soc Trang ឆ្នាំនេះ នៅតែរៀបចំសកម្មភាពមួយចំនួនដូចជា៖ តាំងពិព័រណ៌ជំរុញពាណិជ្ជកម្មផលិតផល OCOP (កម្មវិធីជាតិឃុំមួយមានផលិតផលមួយ) និងផលិតផលប្រចាំតំបន់ - ខេត្ត Soc Trang; ការសំដែងសិល្បៈ និងការបង្ហាញសម្លៀកបំពាក់ប្រពៃណីជនជាតិចិន; មហោស្រពអាហារតាមដងផ្លូវ "រសជាតិ Soc Trang "។
ជាពិសេស នៅក្នុងពិធីបុណ្យនេះនឹងមានមុខម្ហូបចំនួន ២២៣ ត្រូវបានធ្វើពីបង្គា និងរូបភាពដ៏ធំបំផុតនៅក្នុងប្រទេសវៀតណាមគឺផលិតពីអង្ករ ST បង្កើតកំណត់ត្រា Guinness៕
បកប្រែដោយ Pham Diep