នាវាលេខ ២០  នៃកងពលតូចលេខ ១៧២ តំបន់ ៣ កងទ័ពជើងទឹក និងគណៈប្រតិភូកងទ័ពជើងទឹកប្រជាជនវៀតណាម ដឹកនាំដោយលោកវរសេនីយ៍ឯក Nguyen Quoc Quang មេបញ្ជាការរងតំបន់ ៣ កងទ័ពជើងទឹក  ចូលរួមដង្ហែក្បួនព្យុះហយាត្រាអន្ដរជាតិ។

លោកវរសេនីយ៍ឯក Nguyen Quoc Quang ចូលរួមពិធីដង្ហែក្បួនព្យុះហយាត្រាអន្ដរជាតិលើនាវា KRI Bung Karno រួមជាមួយតំណាងកងទ័ពជើងទឹកនៃប្រទេសផ្សេងៗ។ ក្បួនដង្ហែរនេះមានការចូលរួមពីនាវាចំនួន ៣៨ នៃកងទ័ពជើងទឹកឥណ្ឌូណេស៊ី និងប្រទេសដទៃទៀត។

MNEK ត្រូវបានផ្តួចផ្តើម និងធ្វើជាម្ចាស់ផ្ទះដោយប្រទេសឥណ្ឌូនេស៊ីរៀងរាល់ពីរឆ្នាំម្តង ដោយចាប់ផ្តើមពីឆ្នាំ ២០១៤ ហើយរាល់ពេលធ្វើឡើងនៅទីតាំងផ្សេងៗគ្នា។ នៅឆ្នាំ ២០១៨ និង ២០២០ MNEK មិនត្រូវបានរៀបចំឡើងដោយសារតែផលប៉ះពាល់នៃជំងឺរាតត្បាត Covid-19 ។

កងទ័ពជើងទឹកប្រជាជនវៀតណាមបានបញ្ជូននាវាទៅចូលរួមចាប់តាំងពី MNEK ត្រូវបានរៀបចំជាលើកដំបូងដើម្បីអនុវត្តទស្សនៈរបស់គណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេសស្តីពីសមាហរណកម្មអន្តរជាតិ និងការទូតការពារជាតិ។ បន្តលើកកម្ពស់សមត្ថភាពសម្របសម្រួលក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមរួមនៃសន្តិសុខដែនសមុទ្រ។ ពង្រឹង និងពង្រីកថែមទៀតនូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អប្រសើរដែលមានស្រាប់រវាងកងទ័ពប្រជាជនវៀតណាម និងកងទ័ពជើងទឹក ជាមួយកងទ័ពនិងកងទ័ពជើងទឹកនៃប្រទេសផ្សេងៗ។

ក្រៅពីពិធីដង្ហែក្បួនព្យុះហយាត្រាអន្ដរជាតិ ក្នុងក្របខ័ណ្ឌនៃ MNEK-4 ចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៨ ខែមិថុនា កម្មាភិបាល និងយុទ្ធជននៃនាវាលេខ ២០  និងគណៈប្រតិភូក៏បានចូលរួមក្នុងក្បួនដង្ហែតាមដងផ្លូវ និងការធ្វើសមយុទ្ធកងទ័ពជើងទឹកពហុភាគីនៅសមុទ្រ ការផ្លាស់ប្តូរវប្បធម៌ ការប្រកួត កីឡា ធ្វើម្ហូប និងការទស្សនារម្មណីយដ្ឋានមួយចំនួន និងកេរ្ដិ៍ប្រវត្តិសាស្ត្រក្នុងទីក្រុង Makassar ។

leftcenterrightdel
នាយទាហានលើនាវាលេខ ២០ គោរពនាវា KRI Bung Karno ឆ្លងកាត់
leftcenterrightdel
មុនពេលពិធីដង្ហែក្បួនព្យុះហយាត្រាអន្ដរជាតិ យន្តហោះសម្តែងនៅលើផ្ទៃមេឃទីក្រុង Makassar ។ ពិធីដង្ហែក្បួនព្យុះហយាត្រាអន្ដរជាតិ ធ្វើឡើងសម្រាប់កងទ័ពជើងទឹកអបអរសាទរប្រមុខរដ្ឋ និងបង្កើនទំនាក់ទំនងរវាងកងទ័ពជើងទឹកនៃបណ្ដាប្រទេស
leftcenterrightdel
យន្តហោះសម្តែងក្នុងពិធីបើក MNEK
leftcenterrightdel
នាវា KRI Bung Karno (លេខ ៣៦៩) គឺជានាវាអម" ប្រធានាធិបតី" នៃកងទ័ពជើងទឹកឥណ្ឌូនេស៊ី។ នេះគឺជានាវាមានផ្ទុកឧទ្ធម្ភាគចក្រ និងកាំជ្រួចនិងត្រូវបានបម្រើប្រធានាធិបតីចូលរួមដង្ហែក្បួនព្យុះហយាត្រាអន្ដរជាតិ
leftcenterrightdel
នាវា KRI Bung Karno ត្រូវបានដាក់ឈ្មោះរបស់ប្រធានាធិបតី Sukarno ដែលជាប្រធានាធិបតីដំបូងគេនៃប្រទេសឥណ្ឌូនេស៊ី
leftcenterrightdel
នាវា KRI Bung Karno ជានាវាថ្មីបំផុតរបស់កងទ័ពជើងទឹកឥណ្ឌូណេស៊ី ព្រោះវាត្រូវបានគេដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី១ ខែមិថុនា។ ជាពិសេសនាវានេះត្រូវបានដំឡើងថ្មីនៅប្រទេសឥណ្ឌូណេស៊ីក្នុងរយៈពេលជិត ១ ឆ្នាំ
leftcenterrightdel
លោកវរសេនីយ៍ឯក Nguyen Quoc Quang ក្នុងពិធីបើក MNEK-4

បកប្រែដោយ Thanh Cong