លោក Lo Van Ha មកពីភូមិ Put ឃុំ Chieng Khoi ចែករំលែកថា៖ “តាំងពីខ្ញុំនៅតូចមក ឪពុកខ្ញុំបានបង្រៀនឲ្យចេះលេងខែន និងត្រែ ហើយបានទៅជាមួយអ្នកម្តាយខ្ញុំទៅមើលសកម្មភាព Han Khuong។ នៅទីនេះ ទាំងប្រុស ទាំងស្រីច្រៀងគ្រប់កន្លែង ឆ្លើយឆ្លង និងបង្កើតស្នេហាជាមួយគ្នា។ ចូលរួមក្នុងសកម្មភាព Han Khuong បងប្អូនជនរួមជាតិនៅទីនេះអាចលេងកំសាន្ត ច្រៀង រាំ ហើយគូស្នេហ៍នឹងស្វែងរកដៃគូជីវិតសមរម្យ។ នេះជាសិល្បៈសម្តែងប្រជាប្រិយដ៏ពិសេសមួយរបស់ប្រជាជនថៃ ដែលបានបន្សល់ទុកពីមួយជំនាន់ទៅមួយជំនាន់ ដោយបង្កប់នូវអត្តសញ្ញាណវប្បធម៌ប្រពៃណីដ៏វិសេសវិសាល។

leftcenterrightdel
ក្តារបែនគឺកន្លែងប្រព្រឹត្តសកម្មភាព Han Khuong 

ដើម្បីធ្វើសកម្មភាព Han Khuong នោះប្រជាជនរកដីទំនេមួយកន្លែងក្នុងភូមិ រួចកាប់ឫស្សីធ្វើក្តារបែនមួយ។ ក្តារបែនបានធ្វើពីឫស្សីមានបណ្តោយប្រហែល ៧ ម៉ែត្រ ទទឹង ៥ ម៉ែត្រ កំពស់ប្រហែល ១.២ ម៉ែត្រ មានច្រកឡើងចុះតាមជណ្តើរ។ នៅកណ្តាលខឿនកម្រាលមានចង្ក្រានភ្លើងមួយ នៅក្បែរនោះមានដើមឬស្សីធំវែង ហើយលើចុងដើមឫស្សីនោះមានព្យួរដោយគំរូសត្វចាប និងសត្វស៊ីកាដាធ្វើពីខ្នួចឫស្សីជាមួយពណ៌ចម្រុះដ៏ សម្បូរ។ នៅពេលដែលក្តារបែន Han Khuong ត្រូវបានធ្វើរួចរាល់ ប្រជាពលរដ្ឋរៀបចំអំណោយដូចជា ផ្កា ផ្លែឈើ សាច់ជ្រូក មាន់ ស្រា... ដើម្បីគ្រូសែនថ្វាយឡើងម្ចាស់ទឹក ម្ចាស់ដី ប្រសិទ្ធពរដល់សកម្មភាព Han Khuong ដំណើរការយ៉ាងរលូន សុវត្ថិភាព ជួបតែសេចក្តីសុខ។ បន្ទាប់មក ព្រឹទ្ធាចារ្យភូមិ និងអ្នកមានកិត្តិយស នៅក្នុងភូមិនឹងណែនាំដល់យុវជនដែលមកចូលរួម Han Khuong ត្រូវតែរក្សាទំនៀមទម្លាប់ល្អរបស់ខ្លួន។

ក្នុងអំឡុងពេលប្រព្រឹត្តទៅសកម្មភាព Han Khuong នឹងមានក្រុមនារី ៥-១០ នាក់ អង្គុយក្រឡុកកប្បាស វេញអំបោះ ប៉ាក់ក្រណាត់… ខណៈដែលប្រុសច្រៀងជុំវិញ និងឆ្លើយឆ្លងជាមួយនារីៗ។ ពួកគេចេះតែច្រៀងបែបហ្នឹង រហូតដល់ប្រុសបញ្ជាក់ថា អត់ទាន់មានប្រពន្ធ ហើយទទួលបានការទុកចិត្ត ទើបនានាដាក់ឱ្យជណ្ដើរឲ្យកូនប្រុសឡើងជួបគ្នា។

Han Khuong មិនត្រឹមតែជាកន្លែងសម្រាប់សកម្មភាពវប្បធម៌ ជាកន្លែងសម្រាប់យុវជន យុវនារីបានស្គាល់គ្នាប៉ុណ្ណោះទេ ថែមទាំងជាកន្លែងផ្លាស់ប្តូរ និងពិភាក្សាការងាររបស់សហគមន៍ទាំងមូល និងគ្រួសារនីមួយៗ និងសមាជិកនីមួយៗផងដែរ។ ជនចាស់ជរាមកលេងសកម្មភាព Han Khuong ដើម្បីចូលរួមសប្បាយរីករាយ ជួយប្រៀនប្រដៅ កូនៗចៅៗចេះពាក្យពេចន៍ពិរោះៗ និងចម្រៀងពិរោះ អ្វីៗល្អប្រសើរ ដើម្បីចូលរួមចំណែកអប់រំប្រពៃណីដល់យុវជនជំនាន់ក្រោយក្នុងសហគមន៍ជនជាតិថៃ។

លោកស្រី Lo Thi Phuong ប្រធានគណៈកម្មាធិការប្រជាជនឃុំ Chieng Khoi បានមានប្រសាសន៍ថា៖ “ដើម្បីអភិរក្ស ថែរក្សា និងលើកតម្កើងសម្រស់វប្បធម៌នៃសកម្មភាព Han Khuong អាជ្ញាធរក្នុងតំបន់បានផ្សព្វផ្សាយដល់គ្រប់ក្លឹបច្រៀងជនជាតិថៃ និងក្រុមសិល្បៈប្រជាប្រិយឱ្យជំរុញការសម្តែងបម្រើប្រជាជនដើម្បីរួមចំណែករក្សាវប្បធម៌នេះ។ លើសពីនេះ ក៏ជាមូលដ្ឋានលើកទឹកចិត្តដល់ព្រឹទ្ធាចារ្យភូមិ សិប្បករ និងប្រជាពលរដ្ឋដែលមានចំណេះដឹងអំពីវប្បធម៌ជាតិ ចូលរួមស្រាវជ្រាវ និងបង្កើតសេណារីយ៉ូ ដើម្បីរៀបចំការស្តារឡើងវិញនូវសកម្មភាពវប្បធម៌ប្រភេទនេះ៕

បកប្រែដោយ Minh Trung