លោក Mohamed Haji Zacky ប្រធានគណៈកម្មាធិការជាតំណាងសហគមន៍ឥស្លាមខេត្ត An Giang បានឲ្យដឹងថា៖ “យុវជនជនជាតិចាមដែលធ្វើការនៅបរទេសតែងតែឆ្លៀតឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិដើម្បីត្រឡប់មកស្រុកកំណើតវិញដើម្បីរៀបចំពិធីមង្គលការដោយនាំមកនូវភាពរីករាយឲ្យក្រុមគ្រួសារ និងអ្នកជិតខាង។ ពិធីមង្គលការរបស់ជនជាតិចាមកាលពីមុនធ្វើតាមប្រតិទិនឥស្លាម ប៉ុន្តែឥឡូវនេះអាចធ្វើនៅពេលណាក៏បានអាស្រ័យលើលក្ខខណ្ឌគ្រួសារ។ កន្លែងរៀបចំពិធីមង្គលការគឺនៅវិហារសាសនា ឬនៅផ្ទះកូនក្រមុំ អាស្រ័យលើស្ថានភាពគ្រួសារ។

leftcenterrightdel
កូនក្រមុំ កូនកំលោះជនជាតិចាមនៅខេត្ត An Giang ក្នុងឈុតអាពាហ៍ពិពាហ៍ប្រពៃណី

ក្នុងពិធីមង្គលការ  ក្រៅពីសាច់ញាត្តិ ជនជាតិចាមអញ្ជើញអ្នកជិតខាងទាំងអស់ ព្រោះពួកគេជឿថា កាន់តែមានមនុស្សចូលរួមច្រើននឹងទទួលបានសុភមង្គល ហើយអ្នកដែលចូលរួមក៏នឹងបានសប្បាយរីករាយផងដែរ។ ពិធីមង្គលការរបស់ជនជាតិចាមមិនមានស្រា បៀរ ភាគច្រើនផឹកតែ គ្រឿងភេសជ្ជៈ នំតាមប្រពៃណីគ្រប់ប្រភេទ និងម្ហូបប្រចាំតំបន់របស់ជនជាតិចាម។

ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ និទាឃរដូវមកដល់ម្ដ៉ងៗ  ជនជាតិចាមក៏រៀបចំពិធីមង្គលការយ៉ាងមមារញឹក ហើយនិទាឃរដូវបានក្លាយជារដូវអាពាហ៍ពិពាហ៍របស់ជនជាតិចាមនៅខេត្ត An Giang។ លោក Mohamed Sosales មេភូមិ Phom Soai ឃុំ Chau Phong (ទីរួមខេត្ដ Tan Chau) បានឲ្យដឹងថា ក្នុងឱកាស “បុណ្យចូលឆ្នាំថ្មីមកដល់ម្ដ៉ងៗ ប្រជាជនមកជួបជុំគ្នានៅក្នុងភូមិ កូនៗទៅធ្វើការឆ្ងាយក៏បានឈប់សម្រាកមកជួបជុំគ្នា និងឆ្លៀតឱកាសនេះ ក៏រៀបចំពិធីមង្គលការសម្រាប់គូស្វាមីភរិយាវ័យក្មេង។ ជនជាតិចាមសាមគ្គីណាស់ ទោះបីមិនមែនជាបងប្អូនបង្កើតក្នុងគ្រួសារក៏ដោយ ក៏គេទាំងអស់គ្នាចង់ចូលរួមសប្បាយ ច្រៀង រាំ ជូនពរកូនក្រមុំ និងកូនកំលោះ»។

លក្ខណៈពិសេសមួយក្នុងពិធីមង្គលការរបស់ជនជាតិចាម គឺទំនៀមទម្លាប់នាំកូនកំលោះទៅផ្ទះកូនក្រមុំ មិនមែនយកកូនក្រមុំទៅផ្ទះកូនកម្លោះទេ ។ សព្វថ្ងៃនេះ ពិធីមង្គលការរបស់ជនជាតិចាមនៅខេត្ត An Giang នៅតែរក្សាបាននូវលក្ខណៈវប្បធម៌ដោយឡែក រួមចំណែកបង្កើតភាពទាក់ទាញភ្ញៀវទេសចរនៅពេលនិទាឃរដូវមកដល់ក្នុងតំបន់ទន្លេ Cuu Long៕

បកប្រែដោយ Pham Diep