ពិធីបុណ្យអំណរស្រូវថ្មីរបស់ជនជាតិ Xo Dang គឺជាឱកាសមួយសម្រាប់បុរសបង្ហាញពីទេពកោសល្យច្នៃប្រឌិតរបស់ពួកគេក្នុងការធ្វើដើម Neu និងវាយគងឃ្មោះ ខណៈដែលស្ត្រីបង្ហាញការធ្វើនំក្រឡាន ម្ហូបប្រពៃណី និងស្លៀកពាក់សំលៀកបំពាក់ជនជាតិរបស់ពួកគេ។

ពិធីបុណ្យអំណរស្រូវថ្មីមិនត្រឹមតែជាឱកាសសម្រាប់អ្នកភូមិក្រឡេកមើលលទ្ធផលនៃការផលិតក្នុងមួយឆ្នាំប៉ុណ្ណោះទេ ថែមទាំងជាពិធីបុណ្យដ៏សំខាន់ក្នុងជីវិតខាងវិញ្ញាណរបស់ជនជាតិ Xo Dang ទៀតផង។ ពិធីបុណ្យអំណរស្រូវថ្មីក៏ជាឱកាសដ៏ពិសិដ្ឋផងដែរ នៅពេលដែលជនជាតិ Xo Dang ទាំងអស់នៅក្នុងភូមិបានជួបជុំគ្នានៅផ្ទះប្រពៃណី - កន្លែងប្រជុំជីវភាពសហគមន៍នៃភូមិ ចូលរួមក្នុងពិធី ទទួលទានស្រាអេក និងញ៉ាំបាយថ្មី៕

leftcenterrightdel
បុរសវាយគងឃ្មោះ ស្ត្រីរាំជុំវិញដើម Neu ក្នុងពិធីបុណ្យអំណរស្រូវថ្មី

leftcenterrightdel
អ្នកភូមិ និងភ្ញៀវរួមគ្នាផឹកស្រាអេក

leftcenterrightdel
ស្ត្រីជនជាតិ Xo Dang ក្នុងសំលៀកបំពាក់ប្រពៃណីសំដែងរបាំប្រជាប្រិយ

leftcenterrightdel
ការអនុវត្តពិធីកិច្ចអំណរស្រូវថ្មី

leftcenterrightdel
ការសម្តែងបទចម្រៀងប្រជាប្រិយ និងវាយគងឃ្មោះ

បកប្រែដោយ Huyen Trang