នេះជាសកម្មភាពដំបូងក្នុងចំណោមសកម្មភាពផ្សព្វផ្សាយទេសចរណ៍ ក្រោមចំណងជើង “Why not Viet Nam” ដែលរៀបចំដោយអគ្គនាយកដ្ឋានទេសចរណ៍វៀតណាម ក្នុងបំណងរក្សាការតភ្ជាប់រវាងទេសចរណ៍វៀតណាមនិងភ្ញៀវទេសចរអន្តរជាតិ។ 

leftcenterrightdel
រូបភាពនៃវីដេអូផ្សព្វផ្សាយទេសចរណ៍វៀតណាមត្រូវបានចាក់ផ្សាយតាមស្ថានីយ៍ទូរទស្សន៍ CNN

ដោយមានគោលដៅផ្សព្វផ្សាយរូបភាព “ប្រទេសវៀតណាមរួសរាយរាក់ទាក់ ទាក់ទាញអារម្មណ៍ចំពោះភ្ញៀវទេសចរអន្តរជាតិ” ជាពិសេសគឺភ្ញៀវទេសចរមកពីទីផ្សារសំខាន់ៗក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក វីដេអូផលិតដោយអគ្គនាយកដ្ឋានទេសចរណ៍វៀតណាមត្រូវបានចាក់ផ្សាយតាមស្ថានីយ៍ទូរទស្សន៍ CNN ក្នុងរយៈពេល ៣០ វិនាទី នៅ ៦ សប្តាហ៍ ចាប់ពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០។ វីដេអូនេះបានផ្សព្វផ្សាយផលិតផល និងគោលដៅទេសចរណ៍ទាក់ទាញចំណាប់អារម្មណ៍ខ្លាំងរបស់ប្រទេសវៀតណាម៕

បកប្រែដោយ Thuy Anh