leftcenterrightdel
វត្ត Doi នៅខេត្ត Soc Trang (រូបថត៖ vnanet.vn)

Soc Trang គឺជាខេត្តមួយដែលមានជនជាតិខ្មែរច្រើនបំផុតនៅក្នុងប្រទេស ដោយមានប្រជាជនជាង ៤០០,០០០ នាក់ ដែលស្មើនឹង ៣០% នៃចំនួនប្រជាជនក្នុងខេត្ត។ តាមប្រពៃណី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រជាជននៅតាមភូមិ ឃុំ នឹងប្រមូលផ្ដុំគ្នា យកចង្ហាន់ទៅប្រគេនព្រះសង្ឍតាមវត្ត ដើម្បីឧទ្ទិសវិញ្ញាណ័ក្ខន្ធជីដូនជីតាដែលបានចែកឋាន និងធ្វើបណ្តាសកម្មភាពតាមជំនឿព្រះពុទ្ធសាសនានៅវត្តអារាមទៀតផង។

នៅពេលនេះ ប្រឈមមុខនឹងការវិវឌ្ឍនៃការរីករាលដាល Covid-19 ដ៏ស្មុគស្មាញនោះ នៅតាមវត្ត អារាម និងភូមិ ឃុំ នៃជនរួមជាតិខ្មែរនៅក្នុងខេត្ត Soc Trang បានត្រៀមរៀបចំពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណី ប្រកបដោយសុវត្ថិភាព សេចក្តីរីករាយ និងសុភមង្គល។ ប្រជាជនទាំងឡាយគប្បីស្វាគមន៍បុណ្យចូលឆ្នាំថ្មីនៅក្នុងផ្ទះ ជៀសវាងការប្រមូលផ្តុំគ្នា និងជូនពរឆ្នាំថ្មីគ្នាតាមទូរសព្ទ។ នៅតាមភូមិ ឃុំ ពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណី ត្រូវបានធ្វើឡើងនៅក្នុងគ្រួសាររៀងៗខ្លួន ដោយគ្មានការរៀបចំពិធីជប់លៀង ពិធីធំៗ  ហើយនិងមិនចូលរួមក្នុងបណ្តាកម្មវិធីនៅតាមវត្តទេ៕

បកប្រែដោយ Huyen Trang