ក្នុងឱកាសពិធីបុណ្យសែនខួបស្ដេច Hung (ថ្ងៃទី ១០ ខែត្រី តាមច័ន្ទគតិ) គណៈកម្មការរៀបចំផែនការទិវាសែនខួបដូនតាជាតិវៀតណាមទូទាំងសកលលោក (យុទ្ធសាស្រ្តសហការពិធីបុណ្យសែនខួបស្ដេច Hung ជាមួយទិវាសែនខួបដូនតាជាតិវៀតណាមទូទាំងសកលលោក) បានរៀបចំ “ទិវាសែនដូនតាជាតិវៀតណាមអនឡាញទូទាំងសកលលោក”។

leftcenterrightdel
រូបថតឧទាហរណ៍ (vnanet.vn)

“ទិវាសែនដូនតាជាតិវៀតណាមអនឡាញនៅទូទាំងសកលលោក” មានផ្នែក២៖ ផ្នែក១ គឺការប្រឡងសរសេរ Status “ឆ្ពោះទៅទិវាសែនដូនតាជាតិវៀតណាមទូទាំងសកលលោក”។ នេះជាការប្រឡងសរសេរ និងថតវីដេអូដែលបង្ហាញមនោសញ្ចេតនាចំពោះមាតុភូមិ មោទនភាពជាតិ រឿងអំពីការជួយគ្នាទៅវិញទៅមករបស់អាណិកជនវៀតណាម មិត្តភក្តិអន្តរជាតិជាដើម សម្រាប់អាណិកជនវៀតណាម និងជនបរទេសដែលកំពុងរស់នៅ សិក្សា និងធ្វើការនៅវៀតណាម តាំងពីថ្ងៃទី២ ខែមេសា ដល់ថ្ងៃ៣១ ខែឧសភា។

ផ្នែកទី២ មានប្រធានបទ “បេះដូងឆ្ពោះទៅទិវាសែនដូនតាជាតិវៀតណាមទូទាំងសកលលោក” គឺការអំពាវនាវប្រជាជនក្នុងប្រទេស និងអាណិកជននៅទូទាំងពិភពលោកប្ដូរ avatar នៅលើគេហទំព័រ facebook ផ្ទាល់ខ្លួន និង Fanpage ដោយរូបភាព Logo នៃទិវាសែនដូនតាជាតិវៀតណាមទូទាំងពិភពលោក ក្នុងឱកាសទិវាសែនខួបស្ដេច Hung (ថ្ងៃទី២០ មេសា ឆ្នាំ២០២០)៕

បកប្រែដោយ Thuy Anh