វៀតណាមបញ្ជាក់ពីកិត្យានុភាព និងតួនាទីរបស់ខ្លួននៅអង្គការយូណេស្កូ
កប.អនឡាញ - ឆ្នាំ២០២៥ គឺជារយៈពេលដ៏ជោគជ័យមួយសម្រាប់វៀតណាម ក្នុងកិច្ចសហប្រតិបត្តិការជាមួយអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (យូណេស្កូ) ជាមួយនឹងកិត្តិនាម គំនិតផ្តួចផ្តើមសំខាន់ៗជាច្រើន និងតួនាទីដ៏លេចធ្លោដែលត្រូវបានទទួលស្គាល់ដោយសហគមន៍អន្តរជាតិ។
វៀតណាមក៏បានបង្ហាញយ៉ាងច្បាស់ពីតួនាទីរបស់ខ្លួនជាសមាជិកសកម្ម និងមានទំនួលខុសត្រូវ ដែលរួមចំណែកក្នុងការបង្កើតគោលនយោបាយរបស់អង្គការយូណេស្កូ ដោយហេតុនោះលើកកម្ពស់ឋានៈ និងកិត្យានុភាពរបស់ប្រទេសជាតិ និងផ្សព្វផ្សាយតម្លៃមនុស្សធម៌ និងក្តីស្រឡាញ់សន្តិភាពរបស់ប្រទេសជាតិនៅលើឆាកអន្តរជាតិ។
    |
 |
|
សម័យប្រជុំពេញអង្គបោះឆ្នោតទទួលស្គាល់ជាផ្លូវការនូវតំបន់កេរ្តិ៍ដំណែល Yen Tu, Vinh Nghiem, Con Son និង Kiep Bac ជាតំបន់បេតិកភណ្ឌវប្បធម៌ពិភពលោក (រូបថត៖ vnanet.vn) |
យោងតាមលោកស្រី Nguyen Thi Van Anh ឯកអគ្គរដ្ឋទូត ប្រធានបេសកកម្មអចិន្ត្រៃយ៍របស់វៀតណាមអមអង្គការ UNESCO សមិទ្ធផលដ៏លេចធ្លោបំផុតមួយរបស់វៀតណាមក្នុងឆ្នាំកន្លងមកគឺ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥ គណៈកម្មាធិការបេតិកភណ្ឌពិភពលោកបានសម្រេចចិត្តដាក់ Yen Tu - Vinh Nghiem - Con Son, Kiep Bac ក្នុងបញ្ជីតំបន់បេតិកភណ្ឌពិភពលោក។ នេះគឺជាតំបន់បេតិកភណ្ឌពិភពលោកទី ៩ របស់វៀតណាម។ ក្នុងឆ្នាំដដែលនោះ ក៏វៀតណាមបន្តទទួលបានកិត្តិនាមសំខាន់ៗចំនួនប្រាំទៀតរបស់អង្គការយូណេស្កូផងដែរ។
លោកស្រី Nguyen Thi Van Anh ឯកអគ្គរដ្ឋទូត បានមានប្រសាសន៍ថា នៅក្នុងបរិបទដែលតម្រូវការកំណែទម្រង់អង្គការយូណេស្កូក្លាយជាបន្ទាន់ វៀតណាមនឹងបន្តបញ្ជាក់តួនាទីជាសមាជិកសកម្មរបស់ខ្លួនដោយចូលរួមក្នុងការចរចាដើម្បីបង្កើនប្រសិទ្ធភាពនៃសកម្មភាពរបស់អង្គការយូណេស្កូនៅក្នុងប្រព័ន្ធពហុភាគីសកល៕
បកប្រែដោយ Thanh Cong