ស្ថានទូតវៀតណាម ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន និងថៃ បានបង្ហាញលក្ខណៈវប្បធម៌នៃអាស៊ីអាគ្នេយ៍៖ ពីសំលៀកបំពាក់ប្រពៃណីចម្រុះពណ៌ សិប្បកម្ម ដល់ម្ហូបដែលមានរសជាតិពិសេសនៃប្រទេសនិមួយៗ ដូចជា ម្ហូប Nem នៃវៀតណាម ផាត់ថៃ ឬនំដូង និងនំស្វាយរបស់អាស៊ាន។ ទន្ទឹមនឹងនោះ ការសម្តែងសិល្បៈរបស់សិស្សមកពីសាលាបឋមសិក្សាដែលប្រសិទ្ធនាមតាមឈ្មោះសាធារណរដ្ឋសង្គមនិយមវៀតណាម បាននាំមកនូវការចាប់អារម្មណ៍ ដូចជាការស្វាគមន៍យ៉ាងកក់ក្តៅពី Iztapalapa ជូនដល់អាស៊ាន។

leftcenterrightdel
ប្រជាជននៅខ័ណ្ឌ Iztapalap តម្រង់ជួរនៅស្ដង់បង្ហាញម្ហូបប្រពៃណីវៀតណាមនៅក្នុងព្រឹត្តិការណ៍ (រូបថត៖ vnanet.vn)

ក្នុងតួនាទីសកម្ម ម្ចាស់ការ និងមានទំនួលខុសត្រូវរបស់ខ្លួន វៀតណាមបន្តមានការរួមចំណែកយ៉ាងសំខាន់ដល់កិច្ចខិតខំប្រឹងប្រែងរួមរបស់អាស៊ានក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសអាមេរិកឡាទីន លើកកម្ពស់ការយោគយល់គ្នាទៅវិញទៅមក តាមរយៈនោះពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងតំបន់ទាំងពីរ៕

បកប្រែដោយ Thuy Anh