ទីក្រុង Hue ទទួលជើងហោះហើរដំបូងពីទីក្រុង Shenzhen ប្រទេសចិន
កប.អនឡាញ - នៅល្ងាចថ្ងៃទី ២៩ ខែវិច្ឆិកា នៅអាកាសយានដ្ឋានអន្តរជាតិ Phu Bai ទីក្រុង Hue ប្រទេសវៀតណាម មន្ទីរទេសចរណ៍ទីក្រុង Hue បានរៀបចំពិធីទទួលអ្នកដំណើរលើជើងហោះហើរ DZ6355 ពីទីក្រុង Shenzhen (ប្រទេសចិន) ទៅកាន់ទីក្រុង Hue របស់ក្រុមហ៊ុនអាកាសចរណ៍ Donghai Airlines។
នៅក្នុងពិធីទទួល អ្នកដំណើរទទួលបានផ្កា និងវត្ថុអនុស្សាវរីយ៍ពីថ្នាក់ដឹកនាំនៃគណៈកម្មាធិការប្រជាជនទីក្រុង Hue ហើយទស្សនាការសម្តែងស្វាគមន៍នៃទីក្រុង។
លោកស្រី Tran Thi Hoai Tram នាយិកានៃមន្ទីរទេសចរណ៍ទីក្រុង Hue បានឲ្យដឹងថា ព្រឹត្តិការណ៍នេះបានរួមចំណែកដល់ការបង្កើតទំនាក់ទំនងសហប្រតិបត្តិការរវាងគណៈកម្មាធិការប្រជាជនទីក្រុង Hue ជាមួយក្រុមហ៊ុនអាកាសចរណ៍ Donghai Airlines និងអង្គភាពពាក់ព័ន្ធ ព្រមទាំងជម្រុញការអភិវឌ្ឍសេដ្ឋកិច្ចរបស់ទីក្រុងនិយាយរួម និងផ្នែកទេសចរណ៍ទីក្រុង Hue និយាយដោយឡែក។
    |
 |
|
អ្នកដំណើរនៅលើជើងហោះហើរ DZ6355 ទទួលផ្កា និងវត្ថុអនុស្សាវរីយ៍ពីថ្នាក់ដឹកនាំនៃគណៈកម្មាធិការប្រជាជនទីក្រុង Hue (រូបថត៖ vnanet.vn) |
យោងតាមផែនការ ក្រុមហ៊ុនអាកាសចរណ៍ Donghai Airlines នឹងបន្តប្រតិបត្តិការជើងហោះហើរទៅ/មកពីអាកាសយានដ្ឋានអន្តរជាតិ Phu Bai នៅក្នុងខែវិច្ឆិកា និងខែធ្នូ ឆ្នាំ២០២៥។ នេះគឺជាសញ្ញាវិជ្ជមានសម្រាប់កិច្ចខិតខំប្រឹងប្រែងក្នុងការពង្រីក និងអភិវឌ្ឍផ្លូវហោះហើរអន្តរជាតិទៅកាន់អាកាសយានដ្ឋានអន្តរជាតិ Phu Bai នៃទីក្រុង Hue បន្ទាប់ពីដាក់ឲ្យដំណើរការស្ថានីយ T2។
យោងតាមរបាយការណ៍ ក្នុងរយៈពេល ១១ ខែនៃឆ្នាំ ២០២៥ ចំនួនភ្ញៀវទេសចរមកកាន់ទីក្រុង Hue ត្រូវបានប៉ាន់ប្រមាណថាមានចំនួន ៥,៨៤៤,៧១៩ នាក់ ដែលកើនឡើង ៦៥.៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលក្នុងនោះភ្ញៀវទេសចរអន្តរជាតិបានកើនឡើង ៤០.៩%។ ប្រាក់ចំណូលពីទេសចរណ៍ត្រូវបានប៉ាន់ប្រមាណថាមានចំនួនជិត ១១,៧៤៧.៩ ពាន់លានដុង ដែលកើនឡើង ៦២.៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ជាពិសេស ភ្ញៀវទេសចរចិនមានចំនួន ១៨,១៩៩ នាក់ ដែលជាប់ចំណាត់ថ្នាក់លេខ ១២ នៅក្នុងទីផ្សារទេសចរណ៍មកកាន់ទីក្រុង Hue។
ផ្នែកទេសចរណ៍ទីក្រុង Hue កំពុងផ្តោតលើការរៀបចំព្រឹត្តិការណ៍ជាច្រើននៅចុងឆ្នាំ ២០២៥ ដូចជា៖ ព្រឹត្តិការណ៍ "១០០ Flavors - Michelin Starred Chefs" (ថ្ងៃទី ២១ ខែវិច្ឆិកា នៅសណ្ឋាគារ La Vela); ការប្រកួត "Miss Cosmo 2025" (ថ្ងៃទី ២ ខែធ្នូ); សកម្មភាពផ្លាស់ប្តូរម្ហូបអាហារ និងទេសចរណ៍អន្តរជាតិជាច្រើន (គ្រោងនឹងធ្វើឡើងពីថ្ងៃទី១៨ ដល់ថ្ងៃ២១ ខែធ្នូ នៅឧទ្យាន Thuong Bac); សន្និសីទជាតិស្តីពីទេសចរណ៍ Net Zero និងការរៀបចំគណៈប្រតិភូធុរកិច្ចទេសចរណ៍ជាតិ និងអន្តរជាតិ ទៅទស្សនានៅគោលដៅទេសចរណ៍នានានៅទីក្រុង Hue...៕
បកប្រែដោយ Thuy Anh