ពិធីបុណ្ស "សម្រស់នៃនិទាឃរដូវនៅទូទាំងប្រទេស" ឆ្នាំ២០២៥ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី ១៦ ខែកុម្ភៈ
កប.អនឡាញ - ពិធីបុណ្យ "សម្រស់នៃនិទាឃរដូវនៅទូទាំងប្រទេស" ឆ្នាំ២០២៥ នឹងប្រព្រឹត្តទៅនៅភូមិវប្បធម៌-ទេសចរណ៍បណ្ដាជនជាតិវៀតណាម (ភូមិ Dong Mo ទីរួមស្រុក Son Tay ទីក្រុងហាណូយ) ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកុម្ភៈ។
យោងតាមគណៈកម្មាធិការគ្រប់គ្រងភូមិវប្បធម៌-ទេសចរណ៍បណ្ដាជនជាតិវៀតណាម កម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងបំណងលើកតម្កើងតម្លៃដ៏ល្អប្រពៃនៃវប្បធម៌របស់បណ្ដាជនជាតិវៀតណាម រួមចំណែកពង្រឹងមហាសាមគ្គីជាតិរបស់សហគមន៍ជនជាតិទាំង៥៤ នាំមកនូវបរិយាកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិដើម្បីបម្រើឲ្យភ្ញៀវទេសចរនាដើមនិទាឃរដូវនៅភូមិវប្បធម៌-ទេសចរណ៍បណ្ដាជនជាតិវៀតណាម។
|
|
សិល្បករជនជាតិភាគតិចបង្រៀនការលេងចាប៉ី K'long put (រូបថតឧទាហរណ៍) |
សកម្មភាពនេះត្រូវបានរៀបចំឡើងដោយក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ ស្ថាប័ននៃគណៈកម្មាធិការមជ្ឈិមបក្ស និងមូលដ្ឋានមួយចំនួន ដោយមានការចូលរួមពីជនរួមជាតិប្រមាណ ២០០ នាក់នៃជនជាតិចំនួន ២៨ ក្នុងមូលដ្ឋានចំនួន ១៤។
ក្នុងក្របខ័ណ្ឌនៃពិធីបុណ្ស "សម្រស់នៃនិទាឃរដូវនៅទូទាំងប្រទេស" មានសកម្មភាពវប្បធម៌ និងសិល្បៈដ៏ទាក់ទាញអារម្មណ៍ជាច្រើននឹងប្រព្រឹត្តទៅ។ តាមនោះ កម្មវិធីសិល្បៈនឹងប្រព្រឹត្តទៅដោយមានចម្រៀងស្ងើចសរសើរបក្ស លោកអ៊ំហូ និងទាឃរដូវ អបអរសាទរចំពោះប្រទេសឈានចូលក្នុងសម័យថ្មី - សម័យទៅឈានមុខ...
ក្នុងឱកាសនេះ សកម្មភាពដ៏ទាក់ទាញអារម្មណ៍ជាច្រើននឹងប្រព្រឹត្តទៅ រួមមាន៖ សកម្មភាពជ្រោមជ្រែងបុណ្យចូលឆ្នាំថ្មីដាំដើមឈើដឹងគុណលោកអ៊ុំហូជានិច្ចរបស់បណ្ដាជនជាតិ បង្ហាញមុខម្ហូបនៅបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់សហគមន៍ជនជាតិដែលកំពុងរស់នៅនៅក្នុងភូមិ ឧទ្ទេសនាមបទចម្រៀងប្រជាប្រិយ របាំប្រជាប្រិយ ល្បែងប្រជាប្រិយរបស់បណ្ដាជនជាតិ...៕
បកប្រែដោយ Thuy Anh