leftcenterrightdel
បរិយាកាសនិទាឃរដូវនៅឃុំកោះ Tam Hiep។ (រូបថត៖ Nhat Truong/VOV)

កំពង់ផែសាឡាងឆ្លងកាត់ទន្លេ Tien ដឹកអ្នកដំណើរទៅមកឃុំកោះ Tam Hiep ក្នុងប៉ុន្មានថ្ងៃដើមនិទាឃរដូវ តែងតែមានភាពមមាញឹក។ ប៉ុន្មានឆ្នាំកន្លងមកនេះ ជីវភាពរស់នៅរបស់ប្រជាជនក្នុងឃុំ Tam Hiep មានស្ថិរភាព និងអភិវឌ្ឍន៍ជាបន្តបន្ទាប់។ គំរូសេដ្ឋកិច្ចចំការជាមួយនឹងផ្ទៃដីជិត ៦០០ ហិចតា ដែលកំពុងដាំដើមមៀន ក្រូចថ្លុងសំបកខៀវ និងដូង បានជួយប្រជាកសិកររក្សាលំនឹងជីវភាព; ប្រាក់ចំណូលជាមធ្យមសម្រាប់មនុស្សម្នាក់ៗនៅក្នុងឃុំគឺ ៦៥ លានដុង/ឆ្នាំ (ជាង ២៥០០ ដុល្លារ/ឆ្នាំ)។

លោក Nguyen Van Chan កសិករនៅភូមិលេខ ១ ឃុំ Tam Hiep បច្ចុប្បន្នដាំស្លឹកយិនស៊ិនលើផ្ទៃដី ៥ កុង ដាំកូនឈើដើម្បីផ្គត់ផ្គង់ដល់ទីកន្លែងផ្សេងៗ ហើយរួមបញ្ចូលនូវការបម្រើភ្ញៀវទេសចរផងដែរ។ សកម្មភាពសេដ្ឋកិច្ចទាំងនេះនាំមកនូវប្រាក់ចំណូលរាប់រយលានដុងក្នុងមួយឆ្នាំ ដែលជួយគ្រួសាររបស់លោកទទួលបុណ្យតេតប្រកបដោយក្ដីសប្បាយរីករាយ។ លោក Chan បានចែករំលែកថា៖

leftcenterrightdel
លោក Nguyen Van Chan កសិករនៅភូមិលេខ ១ ឃុំ Tam Hiep កំពុងថែទាំចំការស្លឹកយិនស៊ិន។ (រូបថត៖ VOV)

“ខ្ញុំបានដាំយិនស៊ិនអស់រយៈពេល៩ឆ្នាំមកហើយ។ នេះជាចំការស្លឹកយិនស៊ិនធំជាងគេនៅតំបន់ភាគខាងលិច។ ខ្ញុំក៏រួមបញ្ចូលគ្នានូវការលក់កូនឈើ និងណែនាំអ្នកនៅកន្លែងផ្សេងឲ្យដាំដែរ សរុបមកបានប៉ុន្មានហិកតាហើយ។ បន្ទាប់នោះ ខ្ញុំយកស្លឹកយិនស៊ិនទៅលក់នៅទីក្រុង។ បុណ្យតេតនេះកូនចៅទាំងអស់មកលេងផ្ទះ ហើយផ្សារមានទំនិញគ្រប់គ្រាន់ មានលុយហើយអាចទិញអ្វីក៏បានដែរ”។

“ខ្ញុំបានដាំយិនស៊ិនអស់រយៈពេល៩ឆ្នាំមកហើយ។ នេះជាចំការស្លឹកយិនស៊ិនធំជាងគេនៅតំបន់ភាគខាងលិច។ ខ្ញុំក៏រួមបញ្ចូលគ្នានូវការលក់កូនឈើ និងណែនាំអ្នកនៅកន្លែងផ្សេងឲ្យដាំដែរ សរុបមកបានប៉ុន្មានហិកតាហើយ។ បន្ទាប់នោះ ខ្ញុំយកស្លឹកយិនស៊ិនទៅលក់នៅទីក្រុង។ បុណ្យតេតនេះកូនចៅទាំងអស់មកលេងផ្ទះ ហើយផ្សារមានទំនិញគ្រប់គ្រាន់ មានលុយហើយអាចទិញអ្វីក៏បានដែរ”។

ក្រៅពីនោះ ក្នុងឱកាសបុណ្យតេតមកដល់ម្ដងៗ ប្រជាជននៅឃុំ Tam Hiep ក៏ផលិតនូវផលិតផលប្រចាំមូលដ្ឋានជាច្រើនមុខទៀត ដែលមានការពេញនិយមលើទីផ្សារ។ លោក Le Quoc Dung នាយកសហករណ៍កសិកម្ម Tam Hiep បានឲ្យដឹងថា៖

“ក្នុងបុណ្យតេតប្រពៃណីជារៀងរាល់ឆ្នាំ សហករណ៍កសិកម្ម Tam Hiep តែងតែផ្គត់ផ្គង់ដល់ដៃគូនូវផលិតផលមួយចំនួន រួមមានទឹកឃ្មុំ និងផលិតផលមួយចំនួនទៀតដូចជា៖ ផ្លែមៀនសាច់លឿង និងដូង។ ជីវភាពរស់នៅរបស់សមាជិកក្នុងសហករណ៍មានស្ថិរភាព។ ក្រុមគ្រួសារទាំងអស់អំណរបុណ្យតេតប្រកបដោយភាពរីករាយ និងកក់ក្តៅ”។

ដើម្បីជួយប្រជាជននៅឃុំកោះ អបអរបុណ្យចូលឆ្នាំថ្មីប្រពៃណី អាជ្ញាធរមូលដ្ឋានក៏បានចលនាអង្គភាពអាជីវកម្ម និងសប្បុរសជននានា ឧបត្ថម្ភថវិកា ដើម្បីរៀបចំការប្រគល់អំណោយជូនគ្រួសារគោលនយោបាយ គ្រួសារក្រីក្រ និងគ្រួសារលើបន្ទាត់ក្រីក្រនៅមូលដ្ឋាន។ តាមនោះ គ្រួសារនីមួយៗទទួលបានអំណោយពី ៣ ទៅ ៤ កញ្ចប់ ក្នុងតម្លៃ ៣០-៥០ ម៉ឺនដុង (១២-២០ ដុល្លារ) ក្នុងមួយកញ្ចប់។ ដូច្នេះហើយ បរិយាកាសទទួលនិទាឃរដូវនិងបុណ្យតេតប្រពៃណីនៅឃុំកោះ មានភាពរីករាយជានិច្ច។ លោក Nguyen Huu Tho ប្រធានគណៈកម្មាធិការប្រជាជនឃុំ Tam Hiep បានចែករំលែកថា៖

“អាជ្ញាធរមូលដ្ឋានបានចលនាសប្បុរសជន ឧបត្ថម្ភអំណោយសម្រាប់គ្រួសារគោលនយោបាយ គ្រួសារក្រីក្រ និងគ្រួសារលើខ្សែបន្ទាត់ក្រីក្រ។ ឃុំក៏រៀបចំសកម្មភាពវប្បធម៌សិល្បៈនៅតាមមជ្ឈមណ្ឌលនានាក្នុងភូមិ ហើយនៅសាលាមត្តេយ្យ សាលាបឋមសិក្សា និងអនុវិទ្យាល័យ ដើម្បីឲ្យប្រជាជនរីករាយនឹងនិទាឃរដូវនិងបុណ្យតេត”។

ជាឃុំកោះមួយស្ថិតនៅកណ្តាលទន្លេ Tien ដោយមានទេសភាពដ៏ស្រស់បំព្រង រួមជាមួយនឹងផ្លែឈើពិសេសជាច្រើន ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក ឃុំកោះ Tam Hiep បានអភិវឌ្ឍន៍យ៉ាងខ្លាំងក្លានូវគំរូទេសចរណ៍អេកូឡូស៊ី និងសេវាកម្មស្នាក់នៅ (ផ្ទះសំណាក់ហូមស្ទេ) ដែលទាក់ទាញភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ មកទស្សនានិងសម្រាកលំហែកាយ។ ក្នុងឱកាសបុណ្យតេតជារៀងរាល់ឆ្នាំ ចំនួនភ្ញៀវទេសចរកើនឡើងច្រើនជាងថ្ងៃធម្មតា។ ភ្ញៀវទេសចរដែលមកទស្សនាឃុំកោះ Tam Hiep មានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះទេសភាពដ៏ស្រស់បំព្រង និងផលិតផលពិសេសនៅទីនេះ។

“ខ្ញុំពិតជារីករាយណាស់ នៅពេលត្រឡប់មកលេងឃុំកោះ Tam Hiep។ ផ្លូវនៅទីនេះត្រជាក់ស្រួល មានទេសភាពស្រស់ត្រកាល ពិតជាសមស្របនឹងភ្ញៀវទេសចរ។ នៅទីនេះមិនសូវមានមនុស្សច្រើនដូចកន្លែងផ្សេងទៀតទេ ហើយជួយឱ្យភ្ញៀវទេសចរអាចមើលឃើញភាពស្រស់ស្អាតនិងភាពសុខសាន្តនៃជនបទវៀតណាម”។

“នេះជាលើកទីមួយដែលខ្ញុំមកដល់ឃុំកោះ Tam Hiep ខេត្ត Ben Tre ហើយមានបទពិសោធន៍គួរឱ្យចាប់អារម្មណ៍ ដូចជាការជិះកង់ឆ្លងកាត់តាមចម្ការមៀននិងចម្ការដូង ដែលជាទេសភាពលេចធ្លោនៃខេត្ត Ben Tre។ ក្រៅពីនោះ នេះក៏ជាលើកទីមួយដែលខ្ញុំទៅលេងចំការយិនស៊ិន ដែលក៏ជាបទពិសោធន៍ថ្មីផងដែរ”។

ដើម្បីលើកកំពស់គុណភាពជីវភាពរបស់ប្រជាជន ជំរុញសកម្មភាពផលិតកម្មកសិកម្ម និងទេសចរណ៍អេកូឡូស៊ី នាពេលថ្មីៗនេះ ឃុំកោះ Tam Hiep បានវិនិយោគយ៉ាងច្រើនលើហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសផ្លូវថ្នល់ជនបទ ទំនប់ទឹក ប្រព័ន្ធទឹកស្អាត… អាស្រ័យហេតុនេះ បរិយាកាសទទួលអំណរបុណ្យតេតឆ្នាំនេះនៅឃុំកោះកាន់តែសប្បាយរីករាយថែមទៀត៕

តាម vovworld.vn