អបអរសាទរខួបលើកទី ២៣៦ នៃជ័យជំនះ ង៉ុក ហូយ - ដុង ដា
នាយប់ថ្ងៃទី ២ ខែកុម្ភៈ នៅឧទ្យានវប្បធម៌ដុង ដា (Dong Da) នៃទីក្រុងហាណូយ បានប្រព្រឹត្តទៅពិធីអបអរសាទរខួបលើកទី ២៣៦ នៃជ័យជំនះ ង៉ុក ហូយ (Ngoc Hoi) - ដុង ដា (១៧៨៩-២០២៥) រំលឹកដល់គុណូបការៈដ៏ធំធេងរបស់វីរៈបុរសអាវក្រណាត់ គ័ង ជុង (Quang Trung - ង្វៀន ហ៊ឺ (Nguyen Hue) រួមជាមួយនឹងមេទ័ព តី សឺន (Tay Son) និងប្រជាជននៅសម័យនោះ បានប្រយុទ្ធយ៉ាងក្លាហានប្រឆាំងនឹងការឈ្លានពានរបស់បរទេសដើម្បីការពារឯករាជ្យរបស់ប្រទេសជាតិ។