នេះជាចំណុចលេធ្លោក្នុងពិធីរំលឹកទី ១០  នៃទិវាយូហ្គាអន្តរជាតិដែលរៀបចំដោយគណៈកម្មាធិការប្រជាជនខេត្ត Lao Cai (វៀតណាម) សហការជាមួយស្ថានទូតឥណ្ឌាប្រចាំនៅវៀតណាម និងសហព័ន្ធយូហ្គាវៀតណាម នាថ្ងៃទី ២២ មិថុនា នៅសួនវប្បធម៌បណ្ដាជនជាតិនៅទីរួមខេត្ត Sapa ខេត្ត Lao Cai ។

leftcenterrightdel
ទិដ្ឋភាពនៃកម្មវិធីសំដែង

កម្មវិធីនេះបានទាក់ទាញមនុស្សរាប់ពាន់នាក់មកចូលរួម និងគាំទ្រ។ នៅទីនេះ អ្នកទាំងអស់គ្នាបានទស្សនាកម្មវិធីសម្តែងសិល្បៈរបស់សិល្បករវៀតណាម និងឥណ្ឌា ព្រមទាំងបានស្វែងយល់ផលិតផលថែទាំសុខភាព ផលិតផលវប្បធម៌ប្រចាំតំបន់ របស់បណ្ដាជនជាតិនៅខេត្ត Lao Cai។

ក្រៅពីនេះ ដើម្បីបង្កើតផលិតផលទេសចរណ៍ថ្មី ទាក់ទាញភ្ញៀវទេសចរនោះ មូលដ្ឋានបានចាប់ផ្តើមដំណើរកំសាន្ដយូហ្គាជាផ្លូវការនៅ Sa Pa ឆ្នាំ ២០២៤៕

បកប្រែដោយ Pham Diep