អគ្គនាយកដ្ឋានទេសចរណ៍សិង្ហបុរីសង្កត់ធ្ងន់ថា វៀតណាមត្រូវបានគេរំពឹងថានឹងបន្តជាទីផ្សារដ៏សំខាន់មួយរួមចំណែកយ៉ាងសំខាន់ក្នុងការកើនឡើងភ្ញៀវទេសចរអន្តរជាតិមកប្រទេសសិង្ហបុរី។

leftcenterrightdel
ប្រតិភូទាំងឡាយចូលរួមកម្មវិធី

ចាប់តាំងពីវិស័យទេសចរណ៍បានស្ដារឡើងវិញនៅឆ្នាំ២០២២ មក វិស័យទេសចរណ៍របស់ប្រទេសសិង្ហបុរីបានកត់សំគាល់ការងើបឡើងវិញយ៉ាងខ្លាំង។ ក្នុងឆ្នាំ ២០២៣ សិង្ហបុរីបានស្វាគមន៍ភ្ញៀវអន្តរជាតិជាង ១៣.៦ លាននាក់ ដែលក្នុងនោះមានជាង ៤៥៨,០០០ នាក់ មកពីប្រទេសវៀតណាម។ ត្រឹមតែ ៥ ខែដើមឆ្នាំ២០២៤ ភ្ញៀវទេសចរវៀតណាមមកសិង្ហបុរីជាង ១៥៥.០០០ នាក់។ តួលេខទាំងនេះបញ្ជាក់ថា សិង្ហបុរីនៅតែជាគោលដៅពេញនិយមសម្រាប់ភ្ញៀវទេសចរវៀតណាម។

លោកស្រី Serene Ng ប្រធានតំណាងអគ្គនាយកដ្ឋានទេសចរណ៍សិង្ហបុរីប្រចាំនៅវៀតណាមឲ្យដឹងថា “សិង្ហបុរីបានខិតខំជាបន្តបន្ទាប់ដើម្បីបង្កើនគុណភាពទេសចរណ៍ រួមជាមួយនឹងកិច្ចសហប្រតិបត្ដិការយុទ្ធសាស្ត្រ និងកម្មវិធីផ្សព្វផ្សាយប្រកបដោយភាពច្នៃប្រឌិត។ វិស័យទេសចរណ៍របស់យើងទន្ទឹងរង់ចាំស្វាគមន៍ភ្ញៀវទេសចរវៀតណាមកាន់តែច្រើនឡើង ដោយអញ្ជើញពួកគេស្វែងយល់ពីប្រទេសសិង្ហបុរីមួយដ៏ពិសេស ជាមួយការរួមបញ្ចូលភាពច្នៃប្រឌិត អត្តសញ្ញាណវប្បធម៌ និងភាពរស់រាយរាក់​ទាក់”។

leftcenterrightdel
លោកស្រី Serene Ng ប្រធានតំណាងអគ្គនាយកដ្ឋានទេសចរណ៍សិង្ហបុរីប្រចាំនៅវៀតណាម

ដើម្បីបន្តបង្កើនការទាក់ទាញដល់ភ្ញៀវទេសចរអន្តរជាតិ រដ្ឋាភិបាលសិង្ហបុរីបានវិនិយោគ ៣០០ លានដុល្លារសិង្ហបុរី នៅក្នុងមូលនិធិអភិវឌ្ឍន៍ទេសចរណ៍។ មូលនិធិនេះត្រូវបានប្រើដើម្បីជួយគាំទ្រដល់ក្រុមហ៊ុនទេសចរណ៍លើកកម្ពស់គុណភាពផលិតផលទេសចរណ៍  ដោយហេតុនេះ ធានាថា សិង្ហបុរី រក្សាកិត្យានុភាពជាគោលដៅទេសចរណ៍ឈានមុខគេ៕

បកប្រែដោយ Pham Diep