បង្ហាញមុខនូវ "ការធ្វើដំណើរនៃបេតិកភណ្ឌ" និងនាវាទេសចរណ៍ Grand Pioneers លេខ២
នេះគឺជាផលិតផល និងសេវាកម្មក្នុងចំណោមផលិតផលទេសចរណ៍ថ្មីចំនួន ៦២ របស់ខេត្ត Quang Ninh ក្នុងឆ្នាំនេះ។
![left](/image/images/left.png) ![center](/image/images/center.png) ![right](/image/images/right.png) ![del](/images/red-error_16px.gif) |
![](https://file3.qdnd.vn/data/images/27/2024/05/26/upload_2116/26052024vd19.jpg?dpi=150&quality=100&w=500) |
នាវាទេសចរណ៍ Grand Pioneers ធ្វើដំណើរនៅក្នុងឈូងសមុទ្រ Ha Long |
កាលពីថ្ងៃទី ២៥ ឧសភា នៅទីក្រុង Ha Long ខេត្ត Quang Ninh ដំណើរតាមសមុទ្រដោយមានឈ្មោះថា "ដំណើរនៃបេតិកភណ្ឌ" និងនាវាទេសចរណ៍ Grand Pioneers លេខ២ របស់សម្ព័ន្ធក្រុមហ៊ុន Viet Thuan ត្រូវបានបង្ហាញមុខជាផ្លូវការ។ នេះគឺជាផលិតផល និងសេវាកម្មក្នុងចំណោមផលិតផលទេសចរណ៍ថ្មីចំនួន ៦២ របស់ខេត្ត Quang Ninh ក្នុងឆ្នាំនេះ។ ដំណើរនៃបេតិកភណ្ឌ Ha Long គឺជាដំណើរតាមសមុទ្រដែលនាំភ្ញៀវទេសចរឆ្លងកាត់តំបន់បេតិកភណ្ឌចំនួន ៤។ ចេញដំណើរពីកំពង់ផែ Tuan Chau ដំណើរតាមសុទ្រនេះ ឆ្លងកាត់កន្លែងល្បីៗទាំងអស់នៅឈូងសមុទ្រ Ha Long។
ដំណើរនៃបេតិកភណ្ឌ Ha Long មានរយៈពេលយ៉ាហោចណាស់ ៣ថ្ងៃ ២យប់។ ជារៀងរាល់ថ្ងៃ នាវាធ្វើដំណើរយ៉ាងតិចបំផុតពី ៦ ទៅ ៨ ម៉ោង (យូរជាងដំណើរកម្សាន្តធម្មតា ៤ ដង)។ ដំណើរនៃបេតិកភណ្ឌ Ha Long បានចាក់គ្រឹះសម្រាប់ដំណើរនៃ បេតិកភណ្ឌឆ្លងប្រទេសវៀតណាម និងអន្តរជាតិនាពេលអនាគតដ៏ខ្លីរបស់សម្ព័ន្ធក្រុមហ៊ុន Viet Thuan និងក្រុមនាវាទេសចរណ៍ Grand Pioneers។
នៅក្នុងឱកាសនេះ សម្ព័ន្ធក្រុមហ៊ុន Viet Thuan ក៏ទទួលបានវិញ្ញាបនបត្រ អ្នកត្រួសត្រាយផ្លូវនៅលើដំណើរបេតិកភណ្ឌឆ្នាំ ២០២៤ ពីសហភាពសមាគមន៍យូណេស្កូវៀតណាមផងដែរ។ នេះគឺជាកិច្ចសហប្រតិបត្តិការដំបូងសម្រាប់គម្រោង “វៀតណាម - ដំណើរប្រកបដោយការច្នៃប្រឌិត” ដែលជាកម្មវិធីឧបត្ថម្ភសកម្មភាពច្នៃប្រឌិតអំពីបេតិកភណ្ឌរបស់ប្រទេសជាតិដែលរៀបចំដោយសហភាពសមាគមយូណេស្កូវៀតណាម ជាមួយនឹងការរួមដំណើរពីអង្គភាពអាជីវម្មនៅមូលដ្ឋាននានា៕
តាម vovworld.vn