នេះគឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពវប្បធម៌ និងទេសចរណ៍ក្នុងក្របខ័ណ្ឌនៃឆ្នាំទេសចរណ៍ជាតិ - Dien Bien ឆ្នាំ ២០២៤ ឆ្ពោះទៅរំលឹកខួបលើកទី ៧០ នៃជ័យជំនះ Dien Bien Phu (ថ្ងៃទី ៧ ឧសភា ឆ្នាំ ១៩៥៤ / ថ្ងៃទី ៧ ឧសភា ឆ្នាំ ២០២៤)។ ការតាំងពិព័រណ៍ “ការធ្វើដំណើរទេសចរណ៍តាមតំបន់បេតិកភណ្ឌ និងរម្មណីយដ្ឋានរបស់វៀតណាម” រួមមានរូបថតចំនួន ៣០០ ដែលបង្ហាញអំពីតម្លៃនៃតំបន់បេតិកភណ្ឌដែលត្រូវបានលើកតម្កើងដោយ UNESCO កេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ រម្មណីយដ្ឋានដ៏ល្បីល្បាញ និងជីវភាពខាងវប្បធម៌ពិសេសរបស់សហគមន៍ជនជាតិវៀតណាម។

leftcenterrightdel
ប្រជាជនសប្បាយរីករាយនឹងការតាំងពិព័រណ៍ (រូបថត៖ vov.vn)

នៅឯកន្លែងតាំងពិព័រណ៍ បណ្តាខេត្ត និងក្រុងបានផ្តោតលើការណែនាំបេតិកភណ្ឌវប្បធម៌ និងធម្មជាតិ រម្មណីយដ្ឋានដ៏ល្បីល្បាញ​នៅមូលដ្ឋាននីមួយៗ ទិសដៅទេសចរណ៍ដែលភ្ញៀវទេសចរចូលចិត្ត; ណែនាំលក្ខណៈពិសេសនៃសកម្មភាពសហគមន៍; ផ្សព្វផ្សាយសក្តានុពលទេសចរណ៍អេកូឡូស៊ី ទេសចរណ៍និរន្តរភាពក្នុងមូលដ្ឋាន ផលិតផលសិប្បកម្មប្រពៃណី សិល្បៈធ្វើម្ហូបអាហារ និងផលិតផលក្នុងស្រុក។

ការតាំងពិព័រណ៍ “ការធ្វើដំណើរកម្សាន្តតាមតំបន់បេតិកភណ្ឌ និងរម្មណីយដ្ឋានរបស់វៀតណាម” ប្រព្រឹត្តទៅដល់ថ្ងៃទី ២៥ ខែមេសា៕

បកប្រែដោយ Huyen Trang