នៅឃុំ Pa Khoang ទីក្រុង Dien Bien Phu លោកស្រី Phan Bich Thien ប្រធានវេទិកាស្ត្រីវៀតណាមនៅអឺរ៉ុប និងលោកស្រី Bui Thi Hoa ប្រធានមជ្ឈិមសមាគមកាកបាទក្រហមវៀតណាម បានប្រគល់គោចំនួន ៧ ក្បាលដល់គ្រួសារក្រីក្រ។

លើសពីនេះ វេទិកាក៏បានប្រគល់គោចំនួន ៥ ក្បាលទៀតដល់គ្រួសារក្រីក្រនៅឃុំ Thanh Yen ស្រុក Dien Bien ដែលមានតម្លៃសរុប ១៨០ លានដុង។

leftcenterrightdel
ប្រតិភូធ្វើពិធីបើកការដ្ឋានសាងសង់ផ្ទះបាយសម្រាប់សាលាបឋមសិក្សា Muong Dang  (រូបថត៖ vnanet.vn)

នារសៀលថ្ងៃដដែល មជ្ឈិមសមាគមកាកបាទក្រហមវៀតណាម បានសហការជាមួយមូលនិធិដើម្បីទំនាក់ទំនងហុងគ្រី - វៀតណាម សម្ព័ន្ធក្រុមហ៊ុន Centralretil ក្រុមហ៊ុនភាគហ៊ុនអាហារទឹកដោះគោ Nutifood វេទិកាស្ត្រីវៀតណាមនៅអឺរ៉ុប... បានជួយឧបត្ថម្ភថវិកា បើកការដ្ឋានសាងសង់ផ្ទះបាយសម្រាប់សាលាបឋមសិក្សា Muong Dang ប្រគល់ទឹកដោះគោចំនួន ៤៥០ ប្រអប់ និងធុងផ្ទុកទឹកចំនួន ១០០ ដល់គ្រួសារក្រីក្រនៅឃុំ Muong Dang។

នេះគឺជាសកម្មភាពស្ថិតក្នុងកម្មវិធី “ដំណើរមនុស្សធម៌ - ផ្តល់ក្តីស្រលាញ់” ដែលរៀបចំឡើងដោយមជ្ឈិមសមាគមកាកបាទក្រហមវៀតណាម រួមជាមួយនឹងសកម្មភាពខែមនុស្សធម៌ឆ្នាំ ២០២៤ ឆ្ពោះទៅការរំលឹកខួបលើកទី ៧០ នៃជ័យជំនះ Dien Bien Phu៕

បកប្រែដោយ Thanh Cong