ស៊េរីសៀវភៅនេះត្រូវបានបោះពុម្ពជាភាសាវៀតណាម និង ភាសាបរទេសចំនួន ៥ ទៀតរួមមាន៖ វៀតណាម-អង់គ្លេស, វៀតណាម-បារាំង, វៀតណាម-អេស្ប៉ាញ, វៀតណាម-ចិន, វៀតណាម-អារ៉ាប់ ដើម្បីបំពេញតម្រូវការស្វែងយល់ និងស្រាវជ្រាវរបស់អ្នកអានជាច្រើនក្នុងនិងក្រៅប្រទេស។

leftcenterrightdel
ថ្នាក់ដឹកនាំគ្រឹះស្ថានបោះពុម្ពផ្សាយព័ត៌មាននយោបាយជាតិការពិត ផ្តល់សៀវភៅជូនតំណាងក្រសួង ស្ថាប័ន និងមូលដ្ឋានមួយចំនួន

នេះគឺជាការបោះពុម្ពផ្សាយដែលមានតម្លៃវិទ្យាសាស្រ្ត និងប្រវត្តិសាស្រ្ត; តាមរយៈឯកសារ និងរូបភាពដ៏មានតម្លៃ បង្ហាញយ៉ាងរស់រវើកនូវរូបគំនូរដ៏សាមញ្ញ ប៉ុន្តែថ្លៃថ្នូររបស់លោកនាយឧត្តមសេនីយ៍ Vo Nguyen Giap; បង្ហាញឡើងវិញនូវព្រឹត្តិការណ៍ និងចំណុចរបត់សំខាន់ៗនៅក្នុងជីវិត និងអាជីពបដិវត្តន៍របស់លោកនាយឧត្តមសេនីយ៍ Vo Nguyen Giap។ ស្របជាមួយនឹងការបោះពុម្ភសៀវភៅក្រដាស គ្រឹះស្ថានបោះពុម្ពផ្សាយព័ត៌មាននយោបាយជាតិការពិត ក៏បានបោះពុម្ភផ្សាយសៀវភៅតាមអេឡិចត្រូនិកនៅលើគេហទំព័រ sachquocgia.vn ផងដែរ៕

បកប្រែដោយ Huyen Trang