ក្នុង MV នេះ សិល្បករ Kenny G បានច្រៀងចម្រៀង Going Home នៅតាមទីតាំងល្បីល្បាញនៃរដ្ឋធានីហាណូយ ដូចជា បឹង Hoang Kiem ព្រះបរមរាជវាំងថាំងឡុង មណ្ឌលកេរ្កិ៍ដំណែល Van Mieu Quoc Tu Giam និងស្ពាន Long Bien Bridge។

leftcenterrightdel
កាសែត Nhan Dan សហការជាមួយ IB Group វៀតណាមចេញ MV Going Home ដែលជាផលិតផលតន្ត្រីពិសេសក្នុងបំណងផ្សព្វផ្សាយទេសចរណ៍វៀតណាម (រូបថត៖ vov)

នេះគឺជា MV ដ៏ស្រស់ស្អាតបំផុតអំពីទីក្រុងហាណូយ ដែលបានបង្ហាញវប្បធម៌ប្រវត្តិសាស្ត្រដ៏ល្បីល្បាញរបស់រដ្ឋធានីជាមួយនឹងទេសភាពដ៏ស្រស់ស្អាត ជាមួយចង្វាក់ភ្លេងល្បីល្បាញសកលលោករបស់សិល្បករ saxophone លំដាប់ពិភពលោក ដែលជិតស្និទ្ធិជាមួយទស្សនិកជនរាប់លាននាក់នៅទូទាំងពិភពលោកចាប់ពីឆ្នាំ ១៩៩០ ដល់បច្ចុប្បន្ន។ នេះក៏អាចចាត់ទុកថាជា MV ផ្សព្វផ្សាយទេសចរណ៍ដ៏ល្អបំផុតអំពីទីក្រុងហាណូយ បង្កប់នូវតម្លៃវៀតណាម ដែលបានឧទ្ទេសនាមដល់ទស្សនិកជនពិភពលោកតាមរយៈសំឡេងត្រែនៃរឿងព្រេងនិទាន។

MV នេះត្រូវបានថតនៅពេលដែលលោក Kenny G ទៅសម្ដែងនៅទីក្រុងហាណូយកាលពីខែវិច្ឆិកា៕

តាម vovworld.vn