ជាមួយនឹងប្រធានបទ “ពាក្យចាប់ចុងជួនចាស់បន្ទរ - ចង្វាក់ថ្មីសុខដុមរមនា" រាត្រីកំណាព្យនាំមកជូនទស្សនិកជននូវការសម្តែងសិល្បៈប្លែកៗជាច្រើន ដែលបង្ហាញក្នុងទម្រង់សម្តែងចម្រុះ រាប់ចាប់ពីកំណាព្យស្មូត កំណាព្យ និងការសម្តែងចម្រៀង   សម្តែងសិល្បៈ រ៉េប ...។

leftcenterrightdel
ការសម្ដែងមួយក្នុងកម្មវិធី (រូបថត៖ vnanet.vn)

តាមរយៈអត្ថបទចម្រៀង និងពាក្យកំណាព្យនានា សាធារណជនមានឱកាសរីករាយជាមួយកំណាព្យ និងចម្រៀងដែលធ្លាប់ស្គាល់អំពីនិទាឃរដូវ ស្វែងយល់ពីបេតិកភណ្ឌវប្បធម៌ភាគខាងត្បូង ស្វែងយល់ពីពិធីប្រពៃណី និងរបាំម៉ុងសាយ។ ជាពិសេស ការសម្តែងស្មូតបទកំណាព្យរបស់លោកប្រធានហូជីមិញ “ស្មូតកំណាព្យមាឃបូជានិទាឃរដូវ (កំណាព្យពេញបូណ៌មីថ្ងៃទី ១៥ កើតខែទី១តាមច័ន្ទគតិ) បានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីទស្សនិកជន។ កំណាព្យបានរៀបរាប់អំពី    រាត្រីព្រះច័ន្ទពេញបូណ៌មី ខែទី ១ ដែលជារាត្រីព្រះច័ន្ទពេញបូណ៌មីដំបូងនៃឆ្នាំ។ កំណាព្យតំណាងឱ្យភាពរឹងមាំនៃព្រលឹងរបស់មនុស្សនៃស្ថានសួគ៌និងផែនដី។ អ្វីគ្រប់យ៉ាងគឺស្រស់បំព្រងនិងពោរពេញទៅដោយភាពរឹងមាំ។

ក្នុងក្របខណ្ឌនៃកម្មវិធីរាត្រីកំណាព្យ ប្រជាជន និងអ្នកទេសចរក៏មានឱកាសទទួលបានបទពិសោធន៍ជាច្រើនដូចជា ការរាំ ច្រៀង សូត្រកំណាព្យ...; អាស្រ័យហេតុនេះ កាន់តែយល់ដឹងបន្ថែមអំពីកំណាព្យ ក៏ដូចជាការអភិរក្ស និងផ្សព្វផ្សាយកំណាព្យវៀតណាម៕

តាម vovworld.vn