ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ គណៈកម្មាធិការបក្ស អាជ្ញាធរ និងសម្ព័ន្ធសមាគមនារីឃុំកំពុងជំរុញការអភិវឌ្ឍមុខរបរប្រពៃណីនេះ ដោយហេតុនោះបាននាំមកនូវប្រភពចំណូលដល់ប្រជាជនផង និងរួមចំណែកថែរក្សាអត្ដសញ្ញាណវប្បធម៌ដ៏វិសេសវិសាលរបស់ជនជាតិ​ Thai ផង។

ជាភូមិមួយរបស់ជនជាតិ​ Thai ដូច្នេះនៅ Na Loi រាល់សកម្មភាពទាំងខាងសម្ភារៈ និងស្មារតីសុទ្ធតែមានលក្ខណៈវប្បធម៌ Thai។ បងប្អូនជនជាតិ Thai រស់នៅដោយប្រកបរបរដាំស្រូវទឹក រស់នៅក្នុងផ្ទះឈើលើកផុតពីដី  ទទួលទាន មុខម្ហូបប្រពៃណីដូចជាអង្ករដំណើប សាច់គោ ស៊ុប ទំពាំង និងផឹកស្រាអេក ចំពោះសម្លៀកបំពាក់វិញ ស្ត្រីស្លៀកសំពត់ និងអាវបែបប្រពៃណីដែលប៉ាក់  ឬ ត្បាញដោយខ្លួនឯង។

leftcenterrightdel
ស្ត្រីជនជាតិ Thai ត្បាញសំពត់សង្គឹមនៅឃុំ Na Loi

លោកស្រី Luong Thi Nga ប្រធានសម្ព័ន្ធសមាគមនារីឃុំ Na Loi បានឲ្យដឹងថា រួមជាមួយនឹងមុខរបរចិញ្ចឹមដង្កូវនាង របរត្បាញសំពត់សង្គឹមគឺជាមុខរបរប្រពៃណីមួយក្នុងចំណោមមុខរបរប្រពៃណីចំនួនពីរដែលនៅតែថែរក្សាបានសព្វថ្ងៃនេះនៅឃុំ Na Loi ។ តាមទំនៀមទំលាប់ ស្ត្រីជនជាតិ Thai ក្រៅពីមើលថែប្តី កូន និងគ្រួសារ ក៏ត្រូវចេះដេរប៉ាក់និងត្បាញផងដែរ។ ដូច្នេះហើយទើបនារី Thai តាំងពីតូចត្រូវបានបង្រៀនពីរបៀបត្បាញសំលៀកបំពាក់។ ដំបូងឡើយ ស្ត្រីត្បាញក្រណាត់ដើម្បីបម្រើខ្លួន ហើយបន្តិចម្ដងៗផលិតផលដែលត្រូវបានលក់ទៅឱ្យស្ត្រីជនជាតិ Kho Mu និងនាំចេញទៅប្រទេសឡាវបានជួយស្ត្រីនៅឃុំ Na Loi ទទួលបានប្រាក់ចំណូលបន្ថែម។

ប៉ុន្ដែនៅចន្លោះឆ្នាំ ២០០៤ និងឆ្នាំ ២០១០ មុខរបរត្បាញមានការថមថយដោយសារតែតម្រូវការទីផ្សារទាប។ ដោយក្តីបារម្ភពីការបាត់បង់មុខរបរនោះ ចាប់ពីឆ្នាំ ២០១២ រហូតមកដល់បច្ចុប្បន្ន ដោយមានការជំរុញរបស់អាជ្ញាធរមូលដ្ឋាន មុខរបរត្បាញនៅ Na Loi ត្រូវបានស្តារឡើងវិញជាបណ្តើរៗ។ ការងារនេះចាប់ផ្តើមមានភាពរស់រវើកជាមួយនឹងថ្នាក់បណ្តុះបណ្តាល ការលើកកម្ពស់ថ្វៃដៃ និងការឧបត្ថម្ភវត្ថុធាតុដើមសម្រាប់ប្រជាជន។ នៅក្នុងឆ្នាំ២០១៨ ថ្នាក់បណ្ដុះបណ្ដាលមុខរបរតម្បាញចំនួនពីរនៅភូមិ Pieng Lau មានសិក្ខាកាមចំនួន ៣០ នាក់ និងនៅភូមិ Na Khuong មានសិក្ខាកាមចំនួន ២៧ នាក់ចូលរួម ។

ក្នុងឆ្នាំ ២០១៩ សមាគមនារីវៀតណាមមជ្ឈិម និងសម្ព័ន្ធសមាគមនារីខេត្ត Nghe An បានសម្របសម្រួលជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់រៀបចំថ្នាក់លើកកំពស់ថ្វៃដៃត្បាញនៅសមាគមនារីភូមិ Na Loi  ក្រោមការចូលរួមរបស់សិក្ខាកាមចំនួន ២៩ នាក់។ ក្នុងអំឡុងពេលសិក្សា សិក្ខាកាមត្រូវបានឧបត្ថម្ភទឹកប្រាក់សិក្សា និងវត្ថុធាតុដើមដូចជា អំបោះ សូត្រ... នៅឆ្នាំ ២០២០ បន្តបើកថ្នាក់រៀននៅភូមិ Don Boong  ក្រោមការចូលរួមរបស់សិក្ខាកាមចំនួន ២៥ នាក់។

ដោយមានដំណោះស្រាយជាច្រើន ជារៀងរាល់ឆ្នាំ ចំនួនគ្រួសារប្រកបមុខរបរត្បាញសំពត់សង្គឹមនៅឃុំ Na Loi កាន់តែកើនឡើង ហើយបច្ចុប្បន្នជិត ១០០% នៃចំនួនគ្រួសារសរុបប្រកបមុខរបរត្បាញនៅក្នុងភូមិ។ ចំណូលពីការតម្បាញប្រមាណ ៣ ទៅ ៤ លានដុងក្នុងមួយខែ។ មុខរបរត្បាញសំពត់សង្គឹមនៅ  Na Loi ក៏មានការរីកចំរើនផងដែរ៕

បកប្រែដោយ Pham Diep