ពិព័រណ៍រូបថត "Dien Bien Phu - តំបន់ប្រវត្តិសាស្ត្រ វប្បធម៌ និងទេសចរណ៍"
កប.អនឡាញ - ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២៥ ខែវិច្ឆិកា សារមន្ទីរជ័យជំនះប្រវត្តិសាស្ត្រ Dien Bien Phu បានរៀបចំការតាំងពិព័រណ៌រូបថតក្រោមប្រធានបទ "Dien Bien Phu - តំបន់ប្រវត្តិសាស្ត្រ វប្បធម៌ និងទេសចរណ៍" ឆ្នាំ ២០២៣។ នេះគឺជាសកម្មភាពក្នុងឱកាសអបអរសាទរខួបលើកទី ១៨ នៃទិវាបេតិកភណ្ឌវប្បធម៌វៀតណាម ( ថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០០៥/ថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២៣)។
ការតាំងពិព័រណ៌ចែកចេញជា ៤ ផ្នែក ដោយបង្ហាញរូបថតចំនួន ១៨០ រួមជាមួយនឹងឯកសារស្តីពីទេសចរណ៍ និងប្រវត្តិសាស្ត្រខេត្ត Dien Bien។
យោងតាមលោកស្រី Vu Thi Tuyet Nga នាយិកាសារមន្ទីរជ័យជំនះប្រវត្តិសាស្ត្រ Dien Bien Phu បានឲ្យដឹងថា ការតាំងពិព័រណ៌នេះគឺសំដៅឧទ្ទេសនាមអំពីទំហំទ្រង់ទ្រាយ និងអត្ថន័យនៃជ័យជំនះ Dien Bien Phu ឆ្នាំ ១៩៥៤។ ទន្ទឹមនឹងនោះ ឧទ្ទេសនាមអំពីវប្បធម៌ និងទេសចរណ៍របស់ខេត្ត Dien Bien ដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។ អាស្រ័យហេតុនេះ ផ្សព្វផ្សាយ និងអប់រំអំពីប្រពៃណីស្នេហាជាតិ សាមគ្គីភាព និងការតស៊ូការពារឯករាជ្យជាតិរបស់កងទ័ព និងប្រជាជន វៀត ណាម។
    |
 |
ប្រជាពលរដ្ឋ និងភ្ញៀវទេសចរទស្សនាពិព័រណ៌ |
ការតាំងពិព័រណ៌នេះគឺជាឱកាសសម្រាប់ប្រជាពលរដ្ឋ និងអ្នកទស្សនាស្វែងយល់កាន់តែច្បាស់អំពីប្រវត្តិសាស្ដ្រនៃទឹកដីវីរភាព Dien Bien និងការផ្លាស់ថ្មី និងឧត្ដមភាពក្នុងវិស័យនយោបាយ សេដ្ឋកិច្ច វប្បធម៌ អប់រំ និងការពារជាតិ សន្តិសុខ រួមទាំងអត្ដសញ្ញាណវប្បធម៌របស់ជនជាតិចំនួន ១៩ ក៏ដូចជារម្មណីដ្ឋាន និងគោលដៅទេសចរណ៍ដ៏ទាក់ទាញនៃខេត្ត Dien Bien ផង ដែរ៕
បកប្រែដោយ Pham Diep