ក្នុងបរិយាកាសសប្បាយរីករាយ លោក Nguyen Duy Hoan មេភូមិ Ban Ven បានឲ្យដឹងថា ឆ្នាំ២០២៣ ដោយបន្តពង្រីកសាមគ្គីភាព និងរួមគ្នាអនុវត្តចលនាប្រឡងប្រណាំង ជីវភាពរស់នៅរបស់គ្រួសារចំនួន ៥៣ គ្រួសារនៅភូមិ Ban Ven មានការផ្លាស់ប្តូរជាវិជ្ជមានជាច្រើន។ ប្រជាជនតែងតែជឿជាក់លើការដឹកនាំរបស់បក្ស និងអាជ្ញាធរមូលដ្ឋាន ចូលរួមយ៉ាងសកម្មក្នុងចលនាប្រឡងប្រណាំងស្នេហាជាតិ ជាពិសេសកម្មវិធីគោលដៅជាតិស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ កម្មវិធីកសាងជនបទថ្មី។ ដូច្នេះ គោលដៅអភិវឌ្ឍន៍កសិកម្មត្រូវបានសម្រេច និងលើសពីផែនការដែលបានកំណត់។ ប្រាក់ចំណូលជាមធ្យមឈានដល់ ២៨ លានដុង / នាក់ / ឆ្នាំ ហើយភូមិមានគ្រួសារជាង ៩០% ជា “គ្រួសារវប្បធម៌”។

leftcenterrightdel
ប្រតិភូសប្បាយរីករាយជាមួយប្រជាពលរដ្ឋភូមិ Ban Ven ក្នុងទិវាបុណ្យមហាសាមគ្គីជាតិ

យោងតាមលោក Hoan ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ អ្នកភូមិ Ban Ven បានផ្លាស់ប្តូរជាច្រើនក្នុងការអនុវត្តរបៀបរស់នៅបែបស៊ីវិល័យ។ តាមនោះ ពិធីបុណ្យត្រូវបានរៀបចំប្រកបដោយសន្សំសំចៃ ស្របតាមអត្តសញ្ញាណជាតិ។ ពិធីមង្គលការ និងបុណ្យសពត្រូវបានធ្វើឡើងស្របតាមទម្លាប់ភូមិ។ នៅក្នុងការងារប្រចាំថ្ងៃ អ្នកភូមិបានចែករំលែកអំពីអ្វីដែលមិនទាន់បានធ្វើ លើកតម្កើងលទ្ធិប្រជាធិបតេយ្យ ផ្ដល់យោបល់ និងរួមគ្នាកសាងភូមិកាន់តែរីកចម្រើន និងស៊ីវិល័យ។

ក៏នៅក្នុងទិវាបុណ្យមហាសាមគ្គីជាតិនៅភូមិ Phieng Cuon ឃុំ Luong Thanh ស្រុក Na Ri ថ្នាក់ដឹកនាំខេត្ត Bac Kan បានកោតសរសើរចំពោះស្មារតីសាមគ្គីភាព និងជំនះការលំបាករបស់អ្នកភូមិ Phieng Cuon ក្នុងការងារកសាងស្រុកកំណើត។ យោងតាមលោកស្រី Do Thi Minh Hoa ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត Bac Kan បច្ចុប្បន្ន ភូមិនិមួយៗ ទីប្រជុំជននិមួយៗ ក្នុងខេត្ត Bac Kan មានលក្ខណៈវប្បធម៌រៀងៗខ្លួន ប៉ុន្តែភូមិទាំងឡាយបានរួមគ្នាដាស់តឿននូវទំនៀមទម្លាប់ល្អរបស់ជនជាតិ។

ទន្ទឹមនឹងនោះ ទិវាបុណ្យមហាសាមគ្គីជាតិនៅខេត្ត Bac Kan ក៏ត្រូវបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយនឹងសកម្មភាពលុបបំបាត់ភាពអត់ឃ្លាន និងការកាត់បន្ថយភាពក្រីក្រ កសាងមូលនិធិសប្បុរសធម៌ និងចលនាជួយគ្នាទៅវិញទៅមក... ពីនោះ គ្រួសារក្រីក្រជាច្រើនបានក្លាយជាគ្រួសារដែលមានជីវភាពធូរធារ។ ជួបសំណេះសំណាលជាមួយយើង លោកស្រី Phuong Thi Thanh លេខារងប្រចាំគណៈកម្មាធិការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត Bac Kan បានអះអាងថា ទិវាបុណ្យមហាសាមគ្គីជាតិ គឺជាឱកាសប្រមូលផ្តុំ និងផ្សព្វផ្សាយចលនារបស់បក្ស និងរដ្ឋ។ ទាំងអស់ឆ្ពោះទៅមូលដ្ឋាន គ្រួសារនិមួយៗ និងប្រជាពលរដ្ឋម្នាក់ៗ នាំមកនូវលទ្ធផលជាក់ស្តែង ចូលរួមចំណែកកសាងមាតុភូមិ និងប្រទេសជាតិ ឲ្យកាន់តែសម្បូរធូធារ និងរឹងមាំ៕

បកប្រែដោយ Thuy Anh