ពិធីបុណ្យស្រូវថ្មីនេះ ត្រូវបានធ្វើឡើងក្នុងន័យវិញ្ញាណក្ខន្ធ បង្ហាញពីអំណរគុណដល់បុព្វបុរស ដែលបានប្រសិទ្ធពរជ័យដល់ក្រុមគ្រួសារឱ្យ ទទួលបាននូវផលស្រូវល្អ ជីវភាពចម្រុងចម្រើន និងមានអាយុយឺនយូរ។ បុណ្យចាប់ផ្តើមដោយពិធីសែនស្រូវថ្មីនៅវិហារដូនតា  Don Ho ភូមិ Muong Chien។ បន្ទាប់ពីពិធីធ្វើនៅវិហាររួច គ្រប់គ្រួសារនឹងរៀបចំពិធីសែនស្រូវថ្មីនៅផ្ទះរៀងៗខ្លួន។ ថាសតង្វាយដូនបុព្វបុរសត្រូវបានម្ចាស់ផ្ទះដាក់នៅកណ្តាលផ្ទះនៅជិតអាសនៈដូនតា។ នៅពេលបញ្ចប់ពិធីសែនថ្វាយរួច ទាំងម្ចាស់ផ្ទះ និងភ្ញៀវនឹងជុំគ្នានៅជុំវិញពាងស្រាយ៉ាងសប្បាយ។ ក្នុងពិធីបុណ្យស្រូវថ្មីនេះ ភ្ញៀវទេសចរ និងអ្នកក្នុងភូមិក៏ត្រូវបានចូលរួមក្នុងរាល់សកម្មភាពវប្បធម៌ សិល្បៈ កីឡា និងល្បែងប្រជាប្រិយដូចជា៖ ការប្រកួតបុកស្រូវ ស្ទូចត្រី លេងបាល់ទាត់ វាយដើមចេក ប្រកួតធ្វើម្ហូប... ខាងក្រោមនេះគឺរូបភាព

leftcenterrightdel
 
leftcenterrightdel
 
leftcenterrightdel
 
leftcenterrightdel
 
leftcenterrightdel
 

បកប្រែដោយ Minh Trung