កោះកេរ ឬចកហ្កាយ៉ារ ជាតំបន់ប្រាសាទដែលមានអាយុកាលតាំងពីសតវត្សរ៍ទី១០ ហើយជាអតីតរាជធានីនៃអាណាចក្រខ្មែរបុរាណដែលមានទីតាំងនៅខេត្តព្រះវិហារ ភាគខាងជើងកម្ពុជា។

leftcenterrightdel
កោះកេរ ឬចកហ្កាយ៉ារ ជាប្រាសាទដែលមានអាយុកាលតាំងពីសតវត្សរ៍ទី១០ (រូបថត៖ phnompenhpost.com)

កាលពីម្សិលមិញ (ថ្ងៃទី ១៧ កញ្ញា) តំបន់ប្រាសាទកោះកេរនៅខេត្តព្រះវិហាររបស់កម្ពុជាត្រូវបានគណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៃអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌នៃអង្គការសហប្រជាជាតិ (UNESCO) ចុះបញ្ជីជាបេតិកភណ្ឌវប្បធម៌ពិភពលោកក្នុងសម័យប្រជុំដែលប្រព្រឹត្តិទៅនៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត បន្ទាប់ពីកម្ពុជាបានដាក់ពាក្យសុំចុះឈ្មោះចាប់ពីខែមករា ឆ្នាំ២០២១។

ដូច្នេះហើយនាបច្ចុប្បន្ន កម្ពុជាមានបេតិកភណ្ឌពិភពលោកចំនួន ១៣ រួមមានបេតិកភណ្ឌវប្បធម៌ពិភពលោកចំនួន ៤ បេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិចំនួន ៦ និងបេតិកភណ្ឌឯកសារចំនួន ៣ នៃកម្មវិធីការចងចាំពិភពលោក។ កោះកេរ ឬចកហ្កាយ៉ារ ជាតំបន់ប្រាសាទដែលមានអាយុកាលតាំងពីសតវត្សរ៍ទី១០ ហើយជាអតីតរាជធានីនៃអាណាចក្រខ្មែរបុរាណ ដែលមានទីតាំងនៅខេត្តព្រះវិហារ ភាគខាងជើងកម្ពុជា។ តំបន់ប្រាសាទនេះស្ថិតនៅចំកណ្តាលរវាងបេតិកភណ្ឌវប្បធម៌ពិភព លោកចំនួន ៣ ទៀតរបស់ប្រទេសកម្ពុជា គឺប្រាសាទព្រះវិហារ អង្គរវត្ត និងប្រាសាទសំបូរព្រៃគុក៕

តាម vovworld.vn