អញ្ជើញចូលរួមពិធីបើកមានលោកឧត្តមសេនីយ៍ត្រី Nguyen Hoang Nhien ប្រធានវិទ្យាស្ថានប្រវត្តិសាស្ត្រយោធាវៀតណាមនិងលោកឧត្តមសេនីយ៍ទោ សាយ សក្ដិសុវុទ្ធី នាយកវិទ្យាស្ថានប្រវត្តិសាស្ត្រយោធា ក្រសួងការពារជាតិកម្ពុជា និងនាយទាហាន​ចំនួន ២៤ នាក់នៃកងយោធពលខេមរភូមិន្ទ  ដែលជាមន្ដ្រីគ្រប់គ្រង ឬ បំពេញការងារប្រវត្តិសាស្ត្រយោធានៅតាមស្ថាប័ននិង​អង្គភាពជាច្រើនរបស់ក្រសួងការពារជាតិកម្ពុជា។

leftcenterrightdel
លោកឧត្តមសេនីយ៍ត្រី Nguyen Hoang Nhien ថ្លែងមតិក្នុងពិធីបើកវគ្គបំប៉នជំនាញ

ថ្លែងមតិក្នុងពិធីបើកវគ្គបំប៉នជំនាញនេះ លោកឧត្តមសេនីយ៍ត្រី Nguyen Hoang Nhien ប្រធានវិទ្យាស្ថានប្រវត្តិសាស្ត្រយោធា បានឲ្យដឹងថា យោងតាមកម្មវិធីសហប្រតិបត្តិការរវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរ គិតដល់ឆ្នាំ២០២៣ វិទ្យាស្ថានប្រវត្តិសាស្ត្រយោធាវៀតណាម បានរៀបចំវគ្គបំប៉នជំនាញចំនួន ៨ វគ្គជូននាយទាហាននៃកងយោធពលខេមរភូមិន្ទចំនួន ២១៥នាក់។ ឆ្នាំនេះ ក្រសួងការពារប្រទេសវៀតណាមបានប្រគល់ឱ្យវិទ្យាស្ថានប្រវត្តិសាស្ត្រយោធាវៀតណាមបន្តរៀបចំវគ្គ បំប៉នជំនាញលើកទី ៩ ជូននាយទាហានចំនួន ២៥ នាក់នៃកងយោធពលខេមរភូមិន្ទ។

leftcenterrightdel
ពិធីបើកវគ្គបំប៉នជំនាញប្រវត្តិសាស្ត្រយោធាជូននាយទាហាននៃកងយោធពលខេមរភូមិន្ទ

ក្រៅពីនេះ នាយទាហាននៃកងយោធពលខេមរភូមិន្ទនឹងមានឱកាសទៅទស្សនានៅស្ថាប័ន អង្គភាព និងមូលដ្ឋានចំនួន ៤ នៅតំបន់ភាគខាងជើង ដើម្បីរួមចំណែកជួយនាយទាហាននៃកងយោធពលខេមរភូមិន្ទ យល់ដឹងបន្ថែមនូវប្រពៃណីជាតិ មនុស្ស  កងទ័ព និងការអភិវឌ្ឍរបស់ប្រទេសវៀតណាមសព្វថ្ងៃនេះ។

leftcenterrightdel
ប្រតិភូទាំងឡាយចូលរួមពិធីបើកវគ្គថតរូបជុំគ្នា

រីឯលោកឧត្តមសេនីយ៍ទោ សាយ សក្ដិសុវុទ្ធី នាយកវិទ្យាស្ថានប្រវត្តិសាស្ត្រយោធា ក្រសួងការពារជាតិកម្ពុជា ប្រធានគណៈប្រតិភូនាយទាហាននៃកងយោធពលខេមរភូមិន្ទ បានឲ្យដឹងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ដោយមានជំនួយដ៏មានតម្លៃពីក្រសួងការពារប្រទេសវៀតណាម និងវិទ្យាស្ថានប្រវត្តិសាស្ត្រយោធាវៀតណាម ការងារប្រវត្តិសាស្ត្រយោធានៃកងយោធពលខេមរភូមិន្ទទទួលបានលទ្ធផលសំខាន់ៗជាច្រើន ប៉ុន្តែនៅតែមានទិដ្ឋភាពជាច្រើនដែលមិនទាន់បំពេញតម្រូវការ និងភារកិច្ចក្នុងស្ថានភាពថ្មី។ វគ្គបំប៉នជំនាញនេះជាឱកាសទទួលយកចំណេះដឹងជាមូលដ្ឋាននូវវិទ្យាសាស្ត្រប្រវត្តិសាស្ត្រយោធា លោកឧត្តមសេនីយ៍ទោ សាយ សក្ដិសុវុទ្ធី បញ្ជាក់ដែរថា នាយទាហាននៃកងយោធពលខេមរភូមិន្ទប្តេជ្ញាចិត្ដខិតខំរៀនសូត្រ កោរពម៉ឺងមាត់នូវិន័យកងទ័ព គោរពទៅតាមលក្ខណ្ឌដែលគណៈចាត់តាំងបានកំណត់ ធានារក្សាសាមគ្គីភាពផ្ទៃក្នុង និងលើកកម្ពស់ចំណងមិត្ដភាពល្អជាមួយនឹងភាគីមិត្ដ សម្រេចជោគជ័យតាមគោលដៅវគ្គសិក្សាបានរៀបចំឡើង៕

បកប្រែដោយ Pham Diep