ជំរុញភាពជាដៃគូសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍រវាងវៀតណាម និងអាហ្វ្រិកខាងត្បូង
កប.អនឡាញ - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋអាហ្វ្រិកខាងត្បូង នាព្រឹកថ្ងៃទី ១៥ ខែកញ្ញា (ម៉ោងក្នុងតំបន់) នៅរដ្ឋធានី Pretoria បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ចយ៉ាងឱឡារិកនៅវិមានប្រធានាធិបតី លោកស្រី Vo Thi Anh Xuan អនុប្រធានរដ្ឋវៀតណាម និងលោក Paul Mashatile អនុប្រធានាធិបតីអាហ្វ្រិកខាងត្បូង បានជួបចង្អៀត និងធ្វើជាសហប្រធាននៃកិច្ចប្រជុំពិភាក្សាការងារជាផ្លូវការក្នុងបរិយាកាសស្មោះត្រង់ មិត្តភាព និងបើកចំហ។