leftcenterrightdel
ក្រុមវៀតណាមនៅការប្រកួត “អភិរក្សបេតិកភណ្ឌវប្បធម៌អាស៊ី និងដំណោះស្រាយប្រកបដោយនិរន្តរភាព” (រូបថត៖ nhandan.vn)

ការប្រកួតនេះត្រូវបានរៀបចំឡើងដោយអង្គការយូណេស្កូនៅទីក្រុង Zhuhai (ខេត្តក្វាងទុង ប្រទេសចិន)។ សូមបញ្ជាក់ថាក្រុមវៀតណាមបានយកឈ្នះក្រុមខ្លាំងចំនួន ៥៧៦ ផ្សេងទៀត នៅទូទាំងទ្វីបអាស៊ី ដើម្បីក្លាយជាក្រុមកំពូលៗចំនួន ២០ ដែលប្រកួតប្រជែងក្នុងវគ្គផ្ដាច់ព្រ័ត្រ ដែលមកពីប្រទេសជាច្រើនដូចជា ហ្វីលីពីន ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ចិន... នៅវគ្គផ្ដាច់ព្រ័ត្រ ក្រុម នីមួយៗមាន ១០ នាទី ដើម្បីបង្ហាញគំនិត សំណើ និងដំណោះស្រាយប្រកបដោយនិរន្តរភាពក្នុងការអភិរក្សបេតិកភណ្ឌវប្បធម៌ និងអភិវឌ្ឍវិស័យទេសចរណ៍នៅតំបន់រម្មណីយដ្ឋាននៅប្រទេសរបស់ខ្លួន៕

បកប្រែដោយ Pham Diep