កាសែតអាមេរិកជ្រើសរើសសណ្ឋាគារចំនួន ៧ ល្អបំផុតនៅវៀតណាម
កប.អនឡាញ - នាពេលថ្មីៗនេះ ទស្សនាវដ្តីទេសចរណ៍អាមេរិក CnTraveler បានសរសេរថា សណ្ឋាគារជាច្រើនរបស់វៀតណាមបានជាប់បញ្ជីសណ្ឋាគារលំដាប់កំពូលពិភពលោក។
លក្ខណៈវិនិច្ឆ័យមួយចំនួនសម្រាប់ការជ្រើសរើសគឺថ្មី ប្រណិត ទទួលបានការវិនិយោគជាច្រើន ជាមួយនឹងឆ្នេរសមុទ្រលាតសន្ធឹង និងស្ថាបត្យកម្មរចនាបថក្នុងស្រុកដែលជានិមិត្ដសញ្ញាអំពីប្រវត្តិសាស្ត្ររបស់ប្រជាជាតិ។
    |
 |
Resort Amanoi មានទីតាំងស្ថិតនៅឈូងសមុទ្រ Vinh Hy ដែលជាឆ្នេរសមុទ្រដ៏ស្រស់ស្អាតបំផុតមួយនៅក្នុងប្រទេសវៀតណាម (រូបថត៖ tapchicongthuong.vn) |
យោងតាមបញ្ជីបោះឆ្នោតជ្រើសរើសពីអ្នកជំនាញរបស់ CnTraveler បានបង្ហាញថា សណ្ឋាគារ Amanoi នៅឈូងសមុទ្រ Vinh Hy (ខេត្ដ Ninh Thuan ភាគកណ្ដាលវៀតណាម)។ នៅទីនេះមានវីឡាដែលមានទីតាំងនៅលើភ្នំជុំវិញឧទ្យានជាតិ Nui Chua។ បន្ទាប់គឺសណ្ឋាគារ Azerai នៅទីក្រុង Can Tho ដែលមានទីតាំងនៅលើកោះតូចមួយនៅទន្លេ Hau និងហ៊ុំព័ទ្ធដោយព្រៃ ដែលមានចម្ងាយ ១.៥ គីឡូម៉ែត្រ ពីកំពង់ផែ Ninh Kieu។
Capella - សណ្ឋាគារដែលមានទីតាំងស្ថិតនៅកណ្តាលទីក្រុងហាណូយជាប់ចំណាត់ថ្នាក់លេខ ៣។ មានទីតាំងនៅលើឧបទ្វីប Son Tra ទីក្រុង Da Nang គឺ InterContinental Sun Peninsula Resort ជាប់ចំណាត់ថ្នាក់លេខ ៤។ ជាប់ចំណាត់ថ្នាក់លេខ ៥ គឺសណ្ឋាគារ Zanier វាលផ្កាថ្មនៅ Phu Yen; ហើយបន្ដជាសណ្ឋាគារ Regent Phu Quoc នៅទីក្រុង Phu Quoc ខេត្ត Kien Giang និងសណ្ឋាគារ The Anam Mui Ne នៅទីក្រុង Phan Thiet ខេត្ត Binh Thuan វៀតណាម៕
បកប្រែដោយ Pham Diep