leftcenterrightdel
ទិដ្ឋភាពនៃសន្និសីទសារព័ត៌មាន

សកម្មភាពទាំងអស់នឹងរៀបចំឡើងដោយវិទ្យាស្ថានបារាំងនៅទីក្រុងហូជីមិញ (ចំណុះវិទ្យាស្ថានបារាំងនៅវៀតណាម) ដោយបែងចែកជាពីររដូវកាល។ ជាពិសេស រដូវកាលម្ហូបអាហារធ្វើឡើងចាប់ពីខែមីនា ដល់ខែមិថុនា ឆ្នាំ២០២៣ រួមទាំងការពិភាក្សា និងតាំងពិពណ៌ម្ហូបអាហារ ជាមួយនឹងប្រធានបទសំខាន់ៗអំពីការទាក់ទងគ្នាទៅវិញទៅមក និងឥទ្ធិពលរវាងម្ហូបអារហារបារាំង និងវៀតណាម ស្រាក្រហម នំប៉័ង ម្ហូបអារហារការទូត...

សម្រាប់រដូវកាលម៉ូដសំលៀកបំពាក់ និងការរចនាម៉ូដ ដែលនឹងប្រព្រឹត្តទៅចាប់ពីខែមិថុនា ដល់ខែធ្នូ ឆ្នាំ២០២៣ វិទ្យាស្ថានបារាំងនៅទីក្រុងហូជីមិញនឹងរៀបចំព្រឹត្តិការណ៍ជាច្រើនដើម្បីផ្លាស់ប្តូរអំពីម៉ូដ ការរចនា និងរាត្រីបង្ហាញម៉ូដសម្លៀកបំពាក់បារាំង និងវៀតណាម។ ចំណុច​លេចធ្លោនៃដំណាក់កាលនេះគឺការប្រលង "Fashion in Paris" សម្រាប់អ្នកមានទេពកោសល្យវ័យក្មេងក្នុងវិស័យរចនាម៉ូដ​របស់វៀតណាមជាមួយនឹងរង្វាន់គឺទៅកម្មសិក្សាលើវិស័យម៉ូដទំនើបនៅទីក្រុងប៉ារីស (ប្រទេសបារាំង) ក្នុងឆ្នាំ២០២៤៕

បកប្រែដោយ Duy Hoan