ដើម្បីចូលរួមចំណែកក្នុងការអភិរក្ស និងពង្រីកអត្តសញ្ញាណវប្បធម៌នៃបណ្ដាជនជាតិ គណៈកម្មាធិការបក្សស្រុក បានចេញសេចក្តីសម្រេចចិត្តលេខ ០២-NQ/HU ចុះថ្ងៃទី ៥ ខែតុលា ឆ្នាំ២០១៥ ស្តីពីការអភិរក្ស និងអភិវឌ្ឍន៍វប្បធម៌ប្រពៃណី តាមរយៈពេលសិក្សាក្រៅម៉ោងនៅក្នុងសាលា។ សេចក្តីសម្រេចចិត្តនេះត្រូវបានអនុវត្តន៍ប្រកបដោយភាពច្នៃប្រឌិត ព្រមៗគ្នា និងនាំមកនូវប្រសិទ្ធភាពជាក់ស្តែងដោយស្ថាប័ន អង្គភាព និងសាលារៀន។

leftcenterrightdel
រូបថតឧទាហរណ៍ (baohagiang.vn)

គណៈកម្មាធិការប្រជាជនស្រុក Quang Binh បានបញ្ជាឲ្យស្ថាប័នជំនាញ សម្របសម្រួលជាមួយគណៈកម្មាធិការប្រជាជនឃុំ ទីរួមស្រុក និងសមាគមសិល្បករប្រជាប្រិយ ដើម្បីប្រមូល និងចងក្រងឯកសារ “ប្រវត្តិសង្ខេបនៃវប្បធម៌ប្រពៃណីរបស់បណ្តាជនជាតិ” វិនិយោគលើមូលដ្ឋានគ្រឹះសម្ភារៈ និងឧបករណ៍សម្រាប់ការបង្រៀន រៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពីការបង្រៀនវប្បធម៌ប្រពៃណីរបស់ជនជាតិ សម្រាប់គ្រូបង្រៀន។ល។ ការិយាល័យអប់រំ និងបណ្តុះបណ្តាលស្រុក Quang Binh ដឹកនាំសាលារៀនសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយសមាគមសិល្បករក្នុងមូលដ្ឋាន អញ្ជើញសិល្បករ និងអ្នកមានចំណេះដឹងអំពីវប្បធម៌ និងទំនៀមទម្លាប់ របស់បណ្ដាជនជាតិមកបង្រៀនសម្រាប់សិស្ស។

យោងតាមអាជ្ញាធរស្រុក Quang Binh បានឲ្យដឹងថា បន្ទាប់ពីរយៈពេលជាង ៧ ឆ្នាំនៃការអនុវត្តសេចក្តីសម្រេចលេខ 02-NQ/HU លទ្ធផលដែលទទួលបានគឺមានភាពវិជ្ជមានច្រើន។ សិស្សជនជាតិភាគតិចភាគច្រើននៅពេលបញ្ចប់ការសិក្សានៅអនុវិទ្យាល័យ បានដឹងយ៉ាងច្បាស់អំពីអត្តសញ្ញាណវប្បធម៌ប្រពៃណីរបស់ជនជាតិរបស់ខ្លួន ដោយចេះច្រៀងបទចម្រៀងប្រជាប្រិយ រាំរបាំប្រពៃណី ចេះប្រើប្រាស់ឧបករណ៍ភ្លេង លេងកីឡាប្រពៃណី។ល។ នាពេលខាងមុខ ស្រុក Quang Binh ប្តេជ្ញាពុះពារជំនះរាល់ចំណុចខ្វះខាត បន្តអនុវត្តភារកិច្ច និងដំណោះស្រាយដើម្បីអភិរក្ស និងអភិវឌ្ឍវប្បធម៌ប្រពៃណីតាមរយៈពេលសិក្សាក្រៅម៉ោងនៅអនុវិទ្យា័យ និងសាលាបឋមសិក្សាក្នុងមូលដ្ឋាន ដែលត្រូវបានកំណត់ក្នុងសេចក្តីសម្រេចចិត្ត លេខ 02-NQ/HU។ ក្នុងនោះ ផ្តោតលើការរៀបចំការផ្លាស់ប្តូរ និងការសិក្សាពីគ្នាសម្រាប់សិស្សានុសិស្សនៅក្នុងសាលា និងរវាងបណ្ដាសាលារៀន ជាពិសេសគឺសកម្មភាពទស្សនា ស្វែងយល់ពីកេរិ៍្តដំណែលប្រវត្តិសាស្ត្រ មុខរបរប្រពៃណី និងចូលរួមពិធីបុណ្យប្រពៃណីនៅក្នុងតំបន់។ល៕

បកប្រែដោយ Thuy Anh