គណៈប្រតិភូអាណិកជនវៀតណាមត្រឡប់មកប្រទេសកំណើតវិញអញ្ជើញចូលរួមពិធីបុណ្យខួបគម្រប់ស្តេច Hung ឆ្នាំ ២០២៤ គឺជាកម្មវិធីប្រចាំឆ្នាំដែលរៀបចំឡើងដោយគណៈកម្មាធិការរដ្ឋទទួលបន្ទុកជនវៀតណាមនៅឯបរទេស និងគណៈកម្មាធិការប្រជាជន​​ខេត្ត Phu Tho។ កម្មវិធីប្រចាំឆ្នាំមួយនេះ តែងតែទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីសហគមន៍អាណិក​ជន​វៀតណាម។

leftcenterrightdel
គណៈប្រតិភូវៀតណាមនៅឯបរទេស ចូលរួមពិធីរំលឹកគុណូបការៈស្តេច Hung ឆ្នាំ២០២៤

កម្មវិធីនេះរួមចំណែកលើកកម្ពស់ការយល់ដឹងរបស់អាណិកជនអំពីមោទនភាពចំពោះប្រពៃណីវីរភាពរបស់ប្រទេសជាតិ ការដឹងគុណចំពោះបុព្វបុរស បង្ហាញពីសីលធម៌ “ផឹកទឹកនឹងប្រភពដើម” និងបង្កើនផែនមហាសាមគ្គីជាតិ ផ្សាភ្ជាប់អាណិកជនជាមួយ​នឹងស្រុកកំណើត។ ទន្ទឹមនឹងនោះ កម្មវិធីក៏បានបង្ហាញពីការយកចិត្តទុកដាក់ ក្តីស្រលាញ់ និងទំនួលខុសត្រូវរបស់បក្ស និងរដ្ឋចំពោះអាណិកជន បំពេញតម្រូវការខាងវប្បធម៌និងស្មារតីរបស់អាណិកជនបានល្អប្រសើរ ព្រមទាំងលើកទឹកចិត្តអាណិកជនគ្រប់ជំនាន់ឲ្យបន្តពង្រីកប្រពៃណីរបស់ដូនតាយើង ស្របតាមគោលនយោបាយរបស់បក្សនិងរដ្ឋដែលថា៖ អាណិកជនគឺជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់បានរបស់សហគមន៍ជនជាតិវៀតណាម៕

បកប្រែដោយ Duy Hoan