ឆ្នាំនេះ បុណ្យនឹងមានសកម្មភាពវិសេសវិសាលជាច្រើន ដោយមានការចូលរួមពីសាធារណជន និងសិល្បករនៃប្រទេសទាំងពីរវៀតណាម និងកូរ៉េខាងត្បូង។ នេះក៏ជាសកម្មភាពសំដៅអបអរសាទរខួបលើកទី ៣២ នៃទំនាក់ទំនងការទូតរវាងវៀតណាម និងកូរ៉េខាងត្បូង (ថ្ងៃទី២២ ខែធ្នូ ឆ្នាំ១៩៩២ ដល់ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២៤)។

leftcenterrightdel
ទិដ្ឋភាពនៃសន្និសីទសារព័ត៌មាន (រូបថត៖ vovworld.vn)

សកម្មភាពសំខាន់ៗរបស់បុណ្យ រួមមាន ការប្រឡងទេពកោសល្យសម្រាប់ពលរដ្ឋវៀតណាមនៅកូរ៉េខាងត្បូង និងពលរដ្ឋកូរ៉េខាងត្បូងដែលចូលចិត្តវប្បធម៌វៀតណាម; ការប្រឡងទេពកោសល្យសម្រាប់គ្រួសារវៀតណាម-កូរ៉េខាងត្បូង; V-KPOP Random Dance Challenge; រាត្រីតន្ត្រី "យើងគឺជាមនុស្សតែមួយ - We are together"។

លោក Kim Kang Wook នាយកក្រុមហ៊ុន DB Insurance វៀតណាម បានឲ្យដឹងថា៖ ឆ្នាំនេះ បុណ្យត្រូវបានប្រារព្ធឡើងជាលើកទី៦។ យើងបានអញ្ជើញតារាចម្រៀង និងសិល្បករវៀតណាមល្បីៗមកសម្តែងនៅប្រទេសកូរ៉េខាងត្បូង ជូនអាណិកជនវៀតណាមនៅកូរ៉េខាងត្បូង។ ពិធីបុណ្យនេះត្រូវបានប្រារព្ធឡើងចាប់ពីឆ្នាំ២០១៧ រហូតមកដល់ពេលនេះ លើកលែងតែឆ្នាំនៃការរាតត្បាតនៃជំងឺកូវីដ-១៩។ យើងសង្ឃឹមថា ពិធីនេះនឹងជួយអាណិកជនវៀតណាមនៅកូរ៉េខាងត្បូងទទួលបានបរិយាកាសកក់ក្ដៅនៃស្រុកកំណើតរបស់ពួកគេ៕

បកប្រែដោយ Thuy Anh