leftcenterrightdel
ការសំដែងសិល្បៈក្នុងកម្មវិធីផ្លាស់ប្តូរវប្បធម៌វៀតណាម-កូរ៉េខាងត្បូង​ (រូបថត៖ dangcongsan.vn)

កម្មវិធីនេះរួមមានសកម្មភាព៖ ការផ្លាស់ប្តូរវប្បធម៌វៀតណាម-កូរ៉េខាងត្បូង, កម្មវិធីជជែកពិភាក្សាលើប្រធានបទវប្បធម៌វៀតណាម-កូរ៉េខាងត្បូង, ការចាក់ផ្សាយវីដេអូស្ដីពី “ទិវាលើកតម្កើងភាសាជាតិវៀតណាមក្នុងសហគមន៍ជនជាតិវៀតណាមនៅបរទេស”, ការបង្ហាញអាវផាយវៀតណាម និងសំលៀកបំពាក់ប្រពៃណីកូរ៉េខាងត្បូង និងសម្លៀកបំពាក់ព្រះពុទ្ធសាសនាវៀតណាម លើកតម្កើងបុគ្គល និងអង្គការនានាដែលបានរួមចំណែកជាច្រើនដល់សហគមន៍ និងសង្គម....។

នេះគឺជាសកម្មភាពដែលមានអត្ថន័យមនុស្សធម៌យ៉ាងជ្រាលជ្រៅ រួមចំណែកផ្សព្វផ្សាយតម្លៃល្អនៃវប្បធម៌វៀតណាម និងកូរ៉េខាងត្បូង តាមរយៈនោះជំរុញកិច្ចសហប្រតិបត្តិការវប្បធម៌ សេដ្ឋកិច្ច និងនយោបាយនៃប្រទេសទាំងពីរឲ្យកាន់តែរីកចម្រើន៕

បកប្រែដោយ Pham Diep