leftcenterrightdel
លោករដ្ឋមន្ត្រីក្រសួងអប់រំ និងបណ្តុះបណ្តាលវៀតណាម ប្រគល់វត្ថុអនុស្សាវរីយ៍ជូនលោកស្រី Ann Marie Yastishock 

នៅក្នុងជំនួបនេះ លោករដ្ឋមន្ត្រី Nguyen Kim Son បានថ្លែងអំណរគុណចំពោះការជួយឧបត្ថម្ភរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកនិយាយរួម និងទីភ្នាក់ងារ USAID សម្រាប់វិស័យអប់រំនិងបណ្តុះបណ្តាល រួមទាំងការវាយតម្លៃជាវិជ្ជមានរបស់លោកស្រី Ann Marie Yastishock ចំពោះការអប់រំថ្នាក់ឧត្តមសិក្សារបស់វៀតណាមនិយាយដោយឡែក។

រីឯខ្លួនវិញ លោកស្រី Ann Marie Yastishock ជឿជាក់ថា វៀតណាមអាចក្លាយជាប្រទេសឈានទៅមុខនៅតំបន់អាស៊ីអាគ្នេយ៍ក្នុងការអប់រំឧត្តមសិក្សា។ លោកស្រីបានសង្កត់ធ្ងន់ថា USAID នឹងផ្ដោតលើការជំរុញការគាំទ្រដល់គ្រឹះស្ថានអប់រំថ្នាក់ឧត្តមសិក្សារបស់វៀតណាម លើកកម្ពស់ឧត្ដមភាពនិងសមត្ថភាពដែលមានស្រាប់ និងជួយផ្នែកបច្ចេកទេសដល់ក្រសួងអប់រំ និង​បណ្តុះបណ្តាលវៀតណាមដើម្បីធ្វើទំនើបកម្មប្រព័ន្ធអប់រំថ្នាក់ឧត្ដមសិក្សា៕

បកប្រែដោយ Pham Diep