យោងតាមអគ្គនាយកដ្ឋានទេសចរណ៍ (ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម) បានឲ្យដឹងថា ទីក្រុងចំនួន ៣ របស់ប្រទេសវៀតណាម ដែលទទួលបានពានរង្វាន់ រួមមានទីក្រុង Da Lat ទីក្រុង Ha Long (ខេត្ត Quang Ninh) និងទីក្រុង Vung Tau (ខេត្ត Ba Ria - Vung Tau)។

leftcenterrightdel
ទីក្រុង Da Lat ទទួលបានពានរង្វាន់ទេសចរណ៍របស់អាស៊ីអាគ្នេយ៍ (រូបថត៖ zingnews.vn)

ក្រៅពីពានរង្វាន់ “ទីក្រុងទេសចរណ៍ស្អាត” វៀតណាមក៏នឹងទទួលបានរង្វាន់ជាច្រើនទៀតផងដែរ។ ពានរង្វាន់ត្រូវបានប្រគល់ក្នុងក្របខ័ណ្ឌនៃវេទិកាទេសចរណ៍អាស៊ានដែលប្រព្រឹត្តទៅនៅកម្ពុជាចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែមករា។

នេះជាពានរង្វាន់របស់អាស៊ាន ដើម្បីលើកតម្កើង និងអភិវឌ្ឍម៉ាកយីហោរបស់អង្គភាពអាជីវកម្ម ផលិតផល និងសេវាកម្មទេសចរណ៍គុណភាពខ្ពស់ក្នុងតំបន់។ ពិធីប្រគល់ពានរង្វាន់ក៏ជាឱកាសសម្រាប់អង្គភាពផ្សព្វផ្សាយ និងលើកកំពស់ប្រសិទ្ធភាពនៃការជំរុញទេសចរណ៍វៀតណាម និងម៉ាកគោលដៅជាតិ “វៀតណាម - Timeless Charm”៕

បកប្រែដោយ Huyen Trang