ក្នុងក្របខ័ណ្ឌនៃសម័យប្រជុំលើកទី ៤១ នៃមហាសន្និបាត អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (យូណេស្កូ) នៅទីក្រុងប៉ារីស ប្រទេសបារាំង វៀតណាមបានជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាប្រតិបត្តិអង្គការយូណេស្កូអាណត្តិ ២០២១-២០២៥ ដែលមានសម្លេងគាំទ្រចំនួន ១៦៣ /១៧៨ សំឡេង  ជាប់ចំណាត់ថ្នាក់ទី ៦ ក្នុងចំណោម ២៧ ប្រទេសជាប់ឆ្នោត។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំដើម្បីប្រកាសបញ្ជីឈ្មោះប្រទេសដែលជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាប្រតិបត្តិអង្គការយូណេស្កូសម្រាប់អាណត្តិឆ្នាំ ២០២១-២០២៥ (រូបថត៖ vnanet.vn)

ការដែលវៀតណាមក្លាយទៅជាសមាជិកក្រុមប្រឹក្សាប្រតិបត្តិនៃអង្គការយូណេស្កូ បានបង្ហាញតួនាទីនិងកិត្យានុភាពរបស់​វៀត​ណាមនៅលើឆាកអន្តរជាតិ និងជាការទទួលស្គាល់ពីសហគមន៍អន្តរជាតិចំពោះការរួមចំណែករបស់វៀតណាមក្នុងទំនាក់ទំនង​ជាមួយអង្គការយូណេស្កូ។ នេះគឺជាលទ្ធផលនៃគោលនយោបាយការបរទេសពហុភាគី ការធ្វើពិពិធកម្ម និងសមាហរណកម្មអន្តរជាតិរបស់វៀតណាម ទន្ទឹមនឹងនោះគឺជាឱកាសសម្រាប់វៀតណាមរួមចំណែកយ៉ាងសកម្មថែមទៀតក្នុងកម្មវិធី និងទិសដៅសំខាន់ៗរបស់ UNESCO៕

បកប្រែដោយ Duy Hoan